ផ្សារ​ធំថ្មី​ក៏​ស្ងប់ស្ងាត់​អតិថិជន​ ទោះបី​​ផ្សារ​មួយចំនួន​បាន​បិទ ​ដោយសារ​កូ​វីដ​-១៩

2021/04/27 09:59:58 am        138


ភ្នំពេញ ៖ ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​ឈានចូល​មកដល់​នៅ​ថ្ងៃទី​១៤​ខែមេសា​ស្អែក​នេះ ​ការលក់ដូរ​នៅ​ផ្សារ​ធំថ្មី ​មិនសូវ​ដាច់​ដូច​បណ្តា​ឆ្នាំមុនៗ​ មិនទាន់​កើត​ជំងឺ​កូ​វីដ​-១៩​នោះទេ​ បើ​ទោះបី​បច្ចុប្បន្ន​មាន​ផ្សារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បិទ​។​

​មាន​ប្រសាសន៍ប្រាប់​BTV ​នៅ​ថ្ងៃទី​១៣​ខែមេសា​នេះ អាជីវករ​លក់ដូរ​នៅ​ផ្សារ​ធំថ្មី ​បាន​ឲ្យ​ដឹងថា ជិត​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ​ការលក់ដូរ​មិនសូវ​ដាច់​ដូច​ឆ្នាំមុនៗ ​មិនទាន់​កើត​ជំងឺ​កូ​វីដ​នោះទេ​ បើទោះបី​បច្ចុប្បន្ន​មាន​ផ្សារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​បិទ​ក៏​ដោយ​។​លើសពីនេះ ពួកគាត់ ​បញ្ជាក់ថា ​ទំនិញ​ដាក់​លក់​នៅពេលនេះ​ រក្សា​តម្លៃ​ដដែល​មិន​ឡើងថ្លៃ​នោះទេ​។

កន្លងទៅ​ថ្មីៗ​នេះ អភិបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ផ្សារ​មួយ​ចំនួន​ដែល​បាន​រក​ឃើញ​អ្នក​ជាប់​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មាន​ជំងឺ​កូ​វីដ​-១៩​ ក្នុង​បំណង​ទប់​ស្កាត់​កុំអោយ​មានការ​រីក​រាល​ដាល​កាន់​តែខ្លាំង​។ ផ្សារ​ទាំងនោះ ​រួមមាន​ ៖​ ផ្សារ​អូរឫស្សី​បិទ​ជា​បណ្តោះអាសន្ន​ពីថ្ងៃ​ទី​៤ រហូតដល់​ថ្ងៃទី​១៧ ​ខែមេសា​ ដោយ​អាជីវករ​ក្នុង​ផ្សារ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ និង​ផ្សារ​ចាស់​មួយ​កន្លែង​ទៀត​ត្រូវ​បិទ​ជា​បណ្តោះ​អាសន្ន​ចាប់ពី​ថ្ងៃទី​១២​ ខែមេសា​ទៅ រហូត​មានការ​សម្រេច​ជាថ្មី​។​ សម្រាប់​ពិធីបុណ្យ​ចូល​ខ្មែរ ប្រពៃណីជាតិ នៅ​ឆ្នាំ​២០២១​នេះ ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤​ រហូត​ថ្ងៃទី​១៦​ ខែមេសា​ ក្នុង​បរិបទ​​ជំងឺ​កូ​វីដ​-១៩ ​ការ​ស្នាក់​នៅផ្ទះ​ជា​កន្លែង​សុវត្ថិភាព​បំផុត​៕​​


​អត្ថបទ ​៖​ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm