CAMSOC ​គ្រោង​បើកទទួល​ចុះឈ្មោះ​អ្នកស្ម័គ្រចិត្ត​បម្រើ​ដល់​ស៊ី​ហ្គេម ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

2022/11/04 05:18:50 pm        120

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឲ្យ​ដឹងថា គណៈកម្មការ​អ្នកស្ម័គ្រចិត្តនឹង​រៀបចំ​ទទួល​ការចុះឈ្មោះ​អ្នកស្ម័គ្រចិត្ត ​សម្រាប់​បម្រើ​ដល់​ការងារ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នាពេល​ឆាប់ៗ​ខាងមុខ។​

​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បាន​កោះប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត គណៈកម្មការ​ហ្គេម​ព័ត៌មានវិទ្យា និង​ក្រុមហ៊ុន​ដៃគូ​ Pathmazing ​ដើម្បី​ព​ន្លឿ​ន​ការរៀបចំ​ប្រព័ន្ធ​ចុះឈ្មោះ​តាម​អន​ឡាញ ហើយ​ត្រូវ​ចាប់ផ្ដើម​ដំណើរការ​ទទួល​ការចុះឈ្មោះ​ក្រោយ​ពិធីបុណ្យ​ជាតិគឺ​បុណ្យ​អុំទូកនាពេលខាងមុខ ដើម្បី​ឲ្យ​ទាន់ពេលវេលា​សម្រាប់​រៀប​ចំ​អ្នកស្ម័គ្រចិត្ត​បម្រើ​ការងារ​នៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​គួរ​ដឹងថា សម្រាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​ CAMSOC ​ត្រូវការ​កម្លាំង​អ្នកស្ម័គ្រចិត្ត​ខ្ទង់​ម៉ឺន​នាក់ ដើម្បី​សម្របសម្រួល​ដល់​ការងារ​មួយចំនួន ក្នុងការ​ដឹកនាំ បង្ហាញផ្លូវដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​ប្រមាណ ៧​ពាន់​នាក់ដែល​នឹង​មក​ធ្វើការ​ប្រកួត​នៅ​កម្ពុជា។

ចំពោះ​ស៊ី​ហ្គេមលើក​ទី​៣២ មកទល់ពេលនេះនៅសល់​រយៈពេល​តែ ១៨២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បើ​គិតពី​ពេលនេះរហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការ និង​បិទ​នៅ​ថ្ងៃទី​១៧ ខែឧសភា​ដដែល ។ រីឯ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm