កូរ៉េខាងជើង​ព្រមាន​ពី​ដំណាក់កាល​មិន​អាច​គ្រប់គ្រង​បាន ខណៈ​សមយុទ្ធ​ដែនអាកាស​អាមេរិក​-​កូរ៉េខាងត្បូងនៅតែ​បន្ត

2022/11/04 05:30:07 pm        447

​កូរ៉េខាងជើង​៖ សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​ព្រមាន​កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក​ថា ការសម្រេចចិត្ត​របស់​ពួកគេ​ក្នុង​ការ​បន្ត​ សម​យុទ្ធ​យោធា​ដែនអាកាស​រួមគ្នា​មានឈ្មោះ​ថា Vigilant Storm នឹង​រុញច្រាន​ភាព​តានតឹង​ឈាន​ដល់​ដំណាក់កាល​គ្រប់គ្រង​លែង​បាន។

​ទីក្រុង​ព្យុងយ៉ាង​បាន​ចោទប្រកាន់ថា​ ជាការ​សម្រេចចិត្ត​ដ៏​គ្រោះថ្នាក់​បំផុត​ពី​សំណាក់​ទីក្រុងវ៉ាស៊ីនតោន និង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការ​បន្ត​សម​យុទ្ធ​ដែនអាកាស​របស់​ពួកគេ ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​មី​ស៊ី​ល​បា​លិ​ស្ទិ​ករ​បស់​កូរ៉េខាងជើង រួម​ទាំង​មី​ស៊ី​ល​ដែល​គេ​សង្ស័យ​ថា​ជា​មី​ស៊ី​ល​បា​លិ​ស្ទិ​ក​អន្តរទ្វីប ICBM កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។ ​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា លោក Pak Jong-chon លេខា​នៃ​គណៈ​កម្មការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​កំពុង​កាន់​អំណាច បាន​ចេញ​ការព្រមាន​នេះ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​ ដោយ​សារព័ត៌មាន​រដ្ឋ។ ​យោង​តាម​សារព័ត៌មាន Yonhap លោក​បាន​និយាយ​ថា វា​ពិតជា​ជម្រើស​ដ៏​គ្រោះ​ថ្នាក់ និង​ការសម្រេចចិត្ត​ខុស​។ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ចូល​សមុទ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រួម​ទាំង​មួយ​គ្រា​ប់​អាច​ជា​មី​ស៊ី​ល​អន្តរទ្វីប​បា​លិ​ស្ទីក ICBM​ ដែល​អាច​បរាជ័យ​ក្នុង​ការ​សាក​ល្បង​នេះ ដែល​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បន្ត​សម​យុទ្ធ​ដែនអាកាសបាន​ធ្វើ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ផ្ទុះ​កំហឹង​ខ្លាំង​។

​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កូរ៉េខាងជើង​បាន​បាញ់​កាំភ្លើង​ធំ​ប្រហែល ​៨០​គ្រាប់​ចូល​ក្នុង​ព្រំដែន​ទឹក​ទាំង​ពាក់កណ្ដាល​អាធ្រាត្រ ខណៈ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​មកពី​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោនប្ដេជ្ញា​បង្ហាញ​ការ​តាំង​ចិត្ត​ ប្រឈម​នឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ជា​បន្ត​បន្ទាប់​ពី​កូរ៉េខាងជើង​។​ គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ពុធ​ ទី​២ ខែ​វិច្ឆិកា​សប្ដាហ៍​នេះ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​យ៉ាង​ហោចណាស់​ ២៣​គ្រាប់​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ រួម​ទាំង​មួយ​គ្រា​ប់​ដែល​បាន​ធ្លាក់​ក្បែរ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង​ជា​លើកដំបូង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        35
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm