Garnacho ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ Man United នៅ​ដី Sociedad តែ​បាន​ត្រឹម​លេខ​២ ក្នុង​ពូ​ល

2022/11/04 05:59:02 pm        89

​បាល់ទាត់៖ ​កីឡាករ​យុវជន​របស់​ក្រុម​បិសាច​ក្រហម Manchester United, Alejandro Garnacho បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​តែមួយ​គ្រាប់​គត់​ឱ្យ Manchester United យកឈ្នះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​របស់ Real Sociedad ១-០ តែ​នៅតែ​បញ្ចប់​លេខ២ ក្នុង​ពូ​ល​។

​​ក្រុម​របស់លោក Erik ten Hag ត្រូវការ​ឈ្នះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​លើសពី ២គ្រាប់​ដើម្បី​ធានាបាន​កៅអី​វគ្គ ១៦ក្រុម​ចុងក្រោយ Europa League​។ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo គឺជា​អ្នក​បញ្ជូន​ឱ្យ​កីឡាករ​រវ័យ ១៨ឆ្នាំ Garnacho ស៊ុត​បញ្ចូល​ទីតាំងពី​នាទី​ទី១៧ មុនពេល​ដែល Ronaldo មាន​ឱកាស ១ ទល់ ១ ជាមួយ​អ្នកចាំទី​តែ​ធ្វើ​មិនបាន​សំរេច​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Manchester United បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល E មាន ១៥ពិន្ទុ​ស្មើ Real Sociedad តែ​ក្រុម​អេ​ស្ប៉ា​ញ​ឈរ​លេខ១ ដោយ​ផល​សង​គ្រាប់​បាល់​ចំណេញ​។ ​​Real Sociedad នឹង​បន្តដំណើរ​ទៅ​វគ្គ ១៦ក្រុម​ដោយ​ស្វ័យប្រវត្តិ​តែ Manchester United ត្រូវ​លេង​វគ្គ Play-Off ២ជើង​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ​ជួប​ជាមួយ​ក្រុម​ដែល​ធ្លាក់​ពី UEFA Champions League​។

​​ងាក​មក​លទ្ធផល​ផ្សេងទៀត ក្រុម​កាំភ្លើង​ធំ Arsenal មិនឱ្យ​ភ្លាត់​បី​ពិន្ទុ​ក្នុងផ្ទះ​ឡើយ​ពេល​ទទួលភ្ញៀវ​ស្វ៊ី​ស FC Zurich តាម​ស្មើ​រយៈ​ជ័យជំនះ ១-០ ដោយ​គ្រាប់​បាល់​របស់ Kieran Tierney នៅ​នាទី​ទី១៧​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Mikel Arteta បញ្ចប់​ការប្រកួត​ក្នុង​ពូ​ល A ជា​ក្រុម​លេខ១ ខណៈ​លេខ២ ក្នុង​ពូ​ល​បាន​ទៅ​ក្រុម​ហូ​ឡង់ PSV Eindhoven ដែល​យកឈ្នះ​នៅ​ទឹកដី Bodo/Glimt ២-១ យប់មិញ​ផងដែរ​។ ​ការចាប់ផ្តើម​បែងចែក​គូប្រកួត​វគ្គ ១៦ក្រុម​ចុងក្រោយ​នឹងធ្វើ​ឡើង​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm