ចំនួន​អ្នកស្លាប់​ដោយសារ​ខ្យល់ព្យុះ​នៅ​ហ្វីលីពីន​កើនឡើង​ដល់​ ១៥០​នាក់​

2022/11/04 06:50:25 pm        299

​ហ្វីលីពីន​៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ត្រូពិច Paeng ដែល​ត្រូវបាន​គេ​ស្គាល់​ជា​អន្តរជាតិ​ថា Nalgae បាន​កើន​ឡើងដល់ ១៥០​នាក់​នៅក្នុង​ប្រទេស​ហ្វីលីពីន​។

ក្រុមប្រឹក្សា​គ្រប់គ្រង ​និង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ជាតិ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា មនុស្ស ៣៦​នាក់​ផ្សេងទៀត​នៅតែ​បាត់​ខ្លួន​នៅឡើយ ខណៈ​ ១២៨​នាក់​បាន​រងរបួស​ក្នុង​អំឡុងពេល​ខ្យល់​បក់ ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ចាប់តាំងពី​សប្តាហ៍​មុន​។ តំបន់ Bangsamoro ជា​តំបន់​ស្វយ័ត​នៅ​ភាគខាងត្បូង​បាន​រាយការណ៍​ថា ​មនុស្ស ៦៣​នាក់​បាន​ស្លាប់​។ ព្យុះបាន​បោកបក់​កាត់​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ភាគច្រើន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​បំណាក់​ដី​។ ប្រធានាធិបតីលោក Ferdinand Marcos Jr. កាលពី​ថ្ងៃ​ពុធ​បានដាក់​តំបន់មួយចំនួន​ស្ថិតនៅក្រោម​ស្ថានភាព​គ្រោះមហន្តរាយ ​រយៈពេល​ ៦ខែ​ដោយសារតែ​ការបំផ្លិចបំផ្លាញ​ដែល​នាំ​បង្កឡើង​ដោយ​ព្យុះ Paeng។​

​អង្គភាព​ព័ត៌មាន​ប្រធានាធិបតី​បាន​និយាយថា នឹងមាន​ការអនុញ្ញាត​ឱ្យ​រដ្ឋាភិបាលគ្រប់គ្រង​ដោយ​ប្រសិទ្ធភាព ​នូវ​តម្លៃ​តម្រូវការ​ជា​មូលដ្ឋាន និង​ទំនិញ​ចាំបាច់ ហើយ​អាចឱ្យ​ទាំង​រដ្ឋាភិបាល​ថ្នាក់ជាតិ និង​មូលដ្ឋាន​ប្រើប្រាស់​មូលនិធិ​របស់​ពួកគេ​សម្រាប់​វិធានការ​សង្គ្រោះ និង​ការ​ស្តារឡើងវិញ​។ ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​បង្ហាញ​ថា ​មនុស្ស​ជិត ៤លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ព្យុះ​នៅក្នុង​តំបន់​ចំនួន ១៧​កន្លែង​នៅ​ទូទាំង​ខេត្ត​ចំនួន ៧៤ របស់​ប្រទេស​ហ្វីលីពីន​។ រដ្ឋាភិបាល​បាន​បង្កើត​មជ្ឈមណ្ឌល​ជម្លៀស​ប្រមាណ​ ២.១០០​កន្លែង ខណៈ​ព្យុះ​នេះ​បានធ្វើ​ឲ្យ​មនុស្ស ​១,២​លាន​នាក់​ភៀសខ្លួន​។ ព្យុះ​បាន​បំផ្លាញ​លំនៅឋាន​ចំនួន ១៥,១៦២​ខ្នង រចនាសម្ព័ន្ធ​សាធារណៈ​ចំនួន ៣៦៧​កន្លែង និង​ផ្ទៃដី​កសិកម្ម​ចំនួន ៦៩,២៦០ហិកតា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        154
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm