ទូតចិន៖ ចិនសន្យាបន្តគាំទ្រការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឲ្យជាដៃគូពាណិជ្ជកម្មធំជាងគេ

2022/11/04 07:36:09 pm        253

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ភាគីចិនសន្យា​បន្ត​កាគាំទ្រ ចំពោះការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងបន្តធ្វើជាដៃគូពាណិជ្ជកម្មធំជាងគេ ប្រទេសប្រភពវិនិយោគធំជាងគេ និងដៃគូជំនួយអភិវឌ្ឍន៍ធំជាងគេរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ។

ក្នុងសិក្ខាសាលាស្ដីពី “សហគមន៍ជោគវាសនារួមកម្ពុជាចិន ​ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី” រៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍​មជ្ឈិម​ចិន ​ព្រឹទ្ធសភាកម្ពុជា សមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន កាលពីថ្ងៃទី៣ ​ខែវិច្ឆិកា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតចិន បាន​ថ្លែងថា កម្ពុជា-ចិន រក្សាបានទំនាក់ទំនងកម្រិតខ្ពស់យ៉ាងស្អិតរមួតជាប់ជានិច្ច​ និងពង្រឹងការដឹកនាំ​ជា​យុទ្ធសាស្ត្រនូវទំនាក់ទំនងទ្វេភាគី ​និងឈរលើគោលការណ៍គោរពគ្នា ​ស្វែងយល់គ្នា រាប់អានគ្នា​ដោយសមធម៌ មិនជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក​ ភាគីទាំងពីរបានគោរពមាគ៌ា​អភិវឌ្ឍន៍ ដែល​គ្រប់ភាគីជ្រើសរើសទៅវិញទៅមក និ​ងប្រកាន់គោលជំហរគាំទ្រគ្នាទៅវិញទៅមក នៅ​លើ​បញ្ហាទាក់ទងដល់ផលប្រយោជន៍ធំនៃភាគីនីមួយៗ ។

ឯកឧត្តម បន្តថា ភាគីទាំងពីរតែងតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងទាំងអស់ ដោយឈរលើ​គោលការណ៍​ឈ្នះឈ្នះ ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ​ជំរុញការអភិវឌ្ឍរួម និង​សម្រេចបានវិបុលភាពរួមគ្នាក្នុងការស្វែងរកវឌ្ឍនភាពរៀងៗខ្លួន ។

ទូតចិន​ បានបញ្ជាក់ថា ភាគីចិន អនុវត្តការសន្យាគាំទ្រការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា​យ៉ាងយក​ចិត្តទុកដាក់ ​បន្តធ្វើជាដៃគូពាណិជ្ជកម្មធំជាងគេ​ ប្រទេសប្រភពវិនិយោគធំជាងគេ និងដៃគូជំនួយ​អភិវឌ្ឍន៍​ធំជាងគេរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ហើយគាំទ្រឱ្យផលិតផល​កសិកម្ម​គុណភាពខ្ពស់របស់ប្រទេសកម្ពុជា នាំចូលទៅទីផ្សារប្រទេសចិន រួមទាំងផ្ដល់ ជំនួយ​ឥតសំណង​របស់ប្រទេសចិន​ និងគម្រោងវិនិយោគធំៗរបស់សហគ្រាសចិន នៅកម្ពុជា បានសម្រេចលេចចេញរូបរាងឡើងជាបន្តបន្ទាប់ ។

លោក អាន ស៊ីយូ ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី ​និងអាហ្រ្វិកនៃអគ្គស្ថានីយវិទ្យុ និង​ទូរទស្សន៍មជ្ឈិមចិន​ បានឲ្យដឹងថា សហគមន៍ជោគវាសនារួមកម្ពុជា-ចិន មិនមែនជាទ្រឹស្ដីមិន​ច្បាស់លាស់​នោះទេ ពោលគឺវាបានចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ និងទាក់ទងដោយផ្ទាល់ដល់វឌ្ឍនភាព មានរយៈពេលវែងនៃសង្គមសេដ្ឋកិច្ច​នយោបាយ​របស់​ប្រទេសទាំងពីរ ។

ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍ថា សិក្ខាសាលានេះ នឹង​ធ្វើឱ្យអ្នក​ចូលរួម​បានយល់កាន់តែស៊ីជម្រៅពីសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ហើយក៏បានចូលរួម​ឆ្លុះបញ្ចាំង​ភាពរឹងមាំនៃចំណងមិត្តភាព អមតៈរវាងកម្ពុជា-ចិន ដែលបាននឹងកំពុងវិវត្តជាសកល និង​ជាសកម្មភាពជំរុញចំណងមេត្រីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីបង្កើនល្បឿនចូលរួម​ជាមួយ​គ្នា​ក្នុងការកសាងសហគមន៍ជោគវាសនារួម ។

ឯកឧត្តម បានបន្តថា​ ភាគី​ទាំង​ពីរ​បន្តចាប់​ដៃគ្នា​កសាង​នូវភាព​សុខដុមរមនា​ សន្តិសុខ​គ្រប់ទីកន្លែង ការ​បើកទូលាយ យោគយល់គ្នា និង​ស៊ីជម្រៅនូវ​ទំនាក់ទំនង​រវាងប្រទេសទាំង​ពីរ​ដែលបាន​ប្រសិទ្ធ​នាម​ថា «ចំណងមិត្តភាពដែកថែប» ជាពិសេសរវាងសភានៃប្រទេសទាំងពីរ​បង្កើតបាន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធានាដល់ដំណើរការនៃការកសាង​យុទ្ធសាស្ត្រខ្សែក្រវាត់​ និងផ្លូវប្រព្រឹត្តទៅដោយរលូនការពាររក្សា​ សន្តិសុខ​ស្ថេរភាព និង​អត្ថប្រយោជន៍​នៃការអភិវឌ្ឍ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm