ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឡាវ មាន​ទឹកប្រាក់​សរុប ជាង​១០០​លាន​ដុល្លារ ឆ្នាំ​២០២០

2021/04/27 09:59:58 am        131

ភ្នំពេញ ​៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ឡាវ បាន​ឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កើនឡើង​ថែមទៀត ស្រប​ពេល​ដែល​ការដោះដូរ​ទំនិញ​រវាង​ប្រទេសជិតខាង​ទាំងពីរ ​នៅមាន​ទំហំ​ទាប​នៅឡើយ​។

យោងតាម​របាយការណ៍​ផ្លូវ​ការណ៍ ការដោះដូរ​ទំនិញ​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា និង​ឡាវ សម្រេច​បាន ១០៤​លាន​ដុល្លារ ឆ្នាំ​២០២០២ កើន​ឡើង​៩៤០​ភាគរយ ​ធៀប​នឹង​ឆ្នាំ​២០១៩​។

​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​តាមរយៈ​វីដេអូ​អន​ឡាញ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ផន​ខាំ រី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី​ឡាវ​ថ្មី បាន​ឯកភាព​គ្នា​ពន្លឿ​ន​ការចរចា​រលើ «​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​» ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​សន្ទុះ​កើនឡើង​។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេសជិតខាង​ទាំងពីរ បាន​ធ្វើឡើង​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ​ដោយ​ក្នុងនោះ ក្រសួងការបរទេស បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​៖ «​ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​ទាំងពីរ ​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ពន្លឿន​ការចរចា​រលើ «​កិច្ចព្រមព្រៀង​ស្តីពី​ការ​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា​»​។

ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាព​ជំរុញ​បញ្ចប់​ឱ្យបាន​ឆាប់​នូវ​សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ ដើម្បី​បន្ត​ពង្រឹង​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដូចជា វិស័យ​នយោបាយ​-​សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ ​និង​វប្បធម៌​ផងដែរ​។​ ទំនិញ​សំខាន់ៗ​ដែល​ប្រទេស​ទាំងពីរ​នាំចេញ​-​ចូល​ទៅវិញទៅមក គឺជា​ផលិត​ផលកម្ម​។ ​ប៉ុន្តែ​ឡាវ​ជា​ប្រទេស​ផ្គត់ផ្គង់​ថាមពល​ដល់​កម្ពុជា រួមមាន​ថៃ និង​វៀតណាម​៕


​អត្ថបទ​ ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm