ឯកឧត្ដម លី ធុជ​៖ កម្ពុជា​នឹង​ខិតខំ​បោសសម្អាត​មីន ដើម្បី​សម្រេច​ផែនការ​គ្មាន​មីន ឆ្នាំ​២០២៥

2022/11/05 12:16:49 am        504

​ភ្នំពេញ​៖ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ឱ្យដឹង​ថា បើ​ទោះ​នៅ​មាន​បញ្ហា​ប្រ ឈម​ខ្លះៗ​ក្ដី ដើម្បី​អនុវត្ត​ការងារ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ តែ​នឹង​ខិតខំ​ធ្វើ​យ៉ាង​ឲ្យ​សម្រេច​បាន​នូវ​ផែនការ កម្ពុជា​គ្មាន​មីន នៅ​ឆ្នាំ​២០២៥។​

​ក្នុង​កិច្ចប្រជុំ ស្តីពី​ការរៀបចំ​សន្និបាតជាតិ ប្រារព្ធ​ខួប​លើក​ទី​៣០ នៃ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា “​ផ្ដល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” នៅ​ថ្ងៃទី​០៤ ខែ​វិច្ឆិកា នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​មាន ប្រសាសន៍ថា កម្ពុជាស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន​៣ គឺ​ប្រទេស​អាហ្កានីស្ថាន និង​ប្រទេស​អ៊ីរ៉ាក់ ដែល​ប្រ ឈម​នឹង​បញ្ហា​គ្រាប់មីន​ច្រើនជាងគេ រួម​ទាំង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ច្រើន​ផងដែរ​។​

​ឯកឧត្ដម បាន​បន្តថា សម្រាប់​ប្រទេស​កម្ពុជា នៅសល់​ផ្ទៃដី​ចំនួន​៧០០​គីឡូម៉ែត្រ​ក្រឡា​ទៀត ដែល​នឹងត្រូវ​បោសសម្អាត ដែល​ភាគច្រើន ​ស្ថិត​នៅក្នុង​ខេត្ត​ភាគ​ខាងលិច ជាប់​នឹង​ព្រំដែន​ថៃ ខណៈ​កម្លាំង ប្រតិបត្តិ​ករ​នានា កំពុងធ្វើការ​បោសសម្អាត រួមទាំង​ការអនុវត្ត​គម្រោង​សម្ដេច​តេ​ជោ សម្រាប់​សកម្មភាព​មីន ក្រោម​មូលបទ “​ផ្ដល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ផងដែរ។​

​ឯកឧត្ដម លី ធុជ បាន​បន្ថែមថា ចំពោះ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​នៅ​កម្ពុជា គឺមាន​ជំនាញ និង បទពិសោធន៍​ច្រើន រួមទាំង​បាន​ជួយ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​បោសសម្អាត​មីន​ក្នុងប្រទេស​ដទៃ​ជាច្រើន ទៀត ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្ដី បច្ចុប្បន្ន កម្ពុជា នៅមាន​បញ្ហា​ប្រឈម​ផង​ដែរ លើ​ការខ្វះខាត​កម្លាំង​ប្រតិបត្តិ ករ ដើម្បី​អនុវត្ត និង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ផែនការ​កម្ពុជា​គ្មាន​មីន នា​ឆ្នាំ​២០២៥ ។​

​នៅ​ថ្ងៃ​ទី​២១ និង​ទី​២២ ខែ​វិច្ឆិកា នេះ អាជ្ញាធរ​មីន នឹង​រៀបចំ​សន្និបាតជាតិ និង​ប្រារព្ធ​ខួប​លើក ទី​៣០ នៃ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា “​ផ្ដល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ផងដែរ​៕ អត្ថបទ​៖ បាន សុខ​រិ​ទ្ធិ​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm