បុគ្គល​ឆ្នើម​កម្ពុជា ៦​រូប ត្រូវ​បាន​ទទួលស្គាល់​ជា​អ្នកដឹកនាំ​ផ្នែក​គាំពារ​កិច្ច​ការពារបរិស្ថាន​

2022/11/05 12:30:09 am        544

​ភ្នំពេញ​៖ អ្នកដឹកនាំ​កិច្ចការ​អភិរក្ស​កម្ពុជា​ចំនួន ៦​នាក់ ត្រូវ​បាន​ទទួលស្គាល់​ផ្លូវ​ការ ថា​ជា​បុគ្គល​ឆ្នើម​អភិរក្ស​ទន្លេ​មេគង្គ ដើម្បី​ធ្វើ​សកម្មភាព​ថែទាំ​បរិស្ថាន រាប់បញ្ចូល​ទាំង​ការ​អភិរក្ស​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់ ដូចជា​ផ្សោត​ទន្លេមេគង្គ ត្រី​រាជ កន្ធាយ​ក្បាល​កង្កែប និង​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ដល់​សហគមន៍​ ក្នុង​មូលដ្ឋាន​ពី​កិច្ចការពារ​ធនធាន​ដែល​មាន​សារៈសំខាន់ សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល មាន​ជាអាទិ៍ ព្រៃឈើ និង​មច្ឆជាតិ​។​

​នៅ​ក្រោយ​ចប់​កម្មវិធី​ប្រគល់​ពានរង្វាន់​សម្រាប់​បុគ្គល​ឆ្នើម​ក្នុង​ការងារ​អភិរក្ស​ទន្លេមេគង្គ កាល​ល្ងាច​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០២២​កន្លងទៅ អ្នកស្រី ជា សិលា អ្នក​សម្របសម្រួល​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​មានប្រសាសន៍ប្រាប់​បណ្តាញ​អ្នកសារព័ត៌មាន​ថា នេះ​ជា​លើក​ទី​២​ហើយ ​នៃ​ការផ្តល់ជូន​ពានរង្វាន់​ដល់​បុគ្គល​ឆ្នើម​ក្នុង​ការងារ​អភិរក្ស​លើ​ការងារ​គាំពារ​បរិស្ថាន ក្រោម​ជំនួយ​ថវិកា​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ដើម្បី​បង្ហាញ​បុគ្គល​គំរូ​ក្នុង​តំបន់​ទន្លេមេគង្គ ដែល​ធ្វើការ​សិក្សា​ស្រាវជ្រាវ ការពារ ឬ​លើកកម្ពស់​ចំណេះដឹង​អំពី​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ ជម្រក និង​មរតក​វប្បធម៌​នៅ​ទន្លេមេគង្គ​ដ៏​អស្ចារ្យ​នេះ​។

​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅក្នុង​កម្មវិធី​នេះ បាន​លើកឡើងថា សុខុមាលភាព​ទន្លេ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​សហគមន៍ សត្វព្រៃ និង​សកម្មភាព​សេដ្ឋកិច្ច​នានា​ទូទាំងប្រទេស​កម្ពុជា​។

ឯកឧត្តម​បាន​បន្តថា ការទទួលស្គាល់ និង​បង្ហាញ​ជា​សាធារណៈ​ចំពោះ​អ្នកដឹកនាំ​គាំពារ​បរិស្ថាន គឺមាន​សារៈសំខាន់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យើងទាំងអស់គ្នា​ក្នុងការ​ទទួលខុសត្រូវ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ដែលមាន​តម្លៃ​ដ៏​មហាសាល​នៃ​ប្រទេស​កម្ពុជា​។​

​ឯកឧត្ដម ស្រ៊ុន លឹម​សុង អគ្គនាយករង​នៃ​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្តែង​ការអបអរសាទរ​ដល់​បុគ្គល​ឆ្នើម​ទាំង ​៦​នាក់ ចំពោះ​ការទទួលបាន​ជយលាភី​នាពេលនេះ ដែល​បាន​បណ្ដុះ​គំនិត​ដល់​យើង​ទាំងអស់​និង​ក្រើនរំលឹក​យើង​ពី​សារៈសំខាន់​ នៃ​ការផ្សារភ្ជាប់​គ្នា​រវាង​ទន្លេ និង​ជីវិត​ដែល​រស់នៅក្នុង​ទឹក​៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm