ក្រសួង​អប់រំ ទទួល​បាន​ថវិកាជាតិ​ជាង ៩០០​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០២៣

2022/11/05 12:43:01 am        526

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ឆ្នាំ ២០២៣​ខាងមុខនេះ នឹង​ទទួល​បាន​ថវិកាជាតិ ជាង​ ៩០០​លាន​ដុល្លារ​។ ចំនួន​ថវិកា​នេះ គឺជា​ចំនួន​ច្រើនជាង​បណ្ដា​ក្រសួង​ដទៃ​ទាំងអស់ នេះ​បើ​ផ្អែកលើ​សេចក្ដីព្រាងច្បាប់​ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣​។

​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ឆ្នាំ ២០២៣​ខាងមុខ គឺ​នៅតែ​ជា​ក្រសួង​ដែល​ទទួល​បាន​ថវិកាជាតិ​ច្រើន​ជាងគេ​បំផុត បើ​ធៀប​នឹង​បណ្ដា​ក្រសួង​ដទៃ​។ ជាក់ស្ដែង​សេចក្ដីព្រាងច្បាប់​ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣ បញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​បាន​ថវិកា​ជាង ៩០០​លាន​ដុល្លារ បន្ទាប់មក​ក្រសួងសុខាភិបាល​ទទួល​បាន​ជាង ៦៩០​លាន​ដុល្លារ និង​ក្រសួងការពារជាតិ​នៅ​លំដាប់​ទី ៣ ដែល​ទទួល​បាន​ថវិកា​សរុប​ជាង ៦៦០​លាន​ដុល្លារ​។​

​ជុំវិញ​ការ​ទទួលបាន​ថវិកា​ច្រើន​សម្រាប់​ក្រសួង​អប់រំ លោក សូ ធី ជា​គណៈ​គ្រប់គ្រង​សាលាបឋមសិក្សា​ចតុមុខ បង្ហាញ​សេចក្ដីត្រេកអរ​ជាខ្លាំង​ចំពោះ​ទំហំ​ថវិកា​នេះ​។ លោក​ជឿជាក់ថា ថវិកាជាតិ​សម្រាប់​វិស័យ​អប់រំ​នេះ គឺ​នឹង​ជួយ​ដល់​ការអភិវឌ្ឍន៍​សាលារៀន ការពង្រឹង​គុណភាព និង​កិច្ចការ​ជាច្រើន​ទៀត ក្នុង​គោលដៅ​ឈានទៅ​ការបង្កើត​ធនធានមនុស្ស​ឱ្យ​មាន​ប្រសិទ្ធភាព​កាន់តែច្រើន​។​

សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា បើ​ផ្អែក​តាម​ប្រសាសន៍​របស់ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់បាន​លើកឡើង​កាលពី​ថ្ងៃទី ១២ ខែកញ្ញា​ឆ្នាំ ២០២២​កន្លងទៅ​ថា ក្រសួង​អប់រំ បានកំណត់​អាទិភាព​កំណែទម្រង់​វិស័យ​អប់រំ ៨ ចំណុច​។ ចំណុច​ទាំងនោះ​រួមមាន សាលារៀន​បើក​ដំណើរការ និង​ធានា​ការស្ដារ​ឡើងវិញ​ការសិក្សា និង​ការបន្ត​ការសិក្សា​របស់​សិស្ស ការធ្វើកំណែទម្រង់​សាលារៀន ដើម្បី​អនុវត្ត​ការគ្រប់គ្រង​សាលារៀន ការធានា​ឱ្យមាន​គ្រូបង្រៀន មាន​គុណភាព​ខ្ពស់ ការអប់រំ​ឌីជីថល ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ការអភិវឌ្ឍន៍​ជំនាញ​សតវត្ស​ទី ២១ សម្រាប់​យុវជន ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា និង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការកសាង​ប្រព័ន្ធ​អប់រំ​៕ អត្ថបទ​៖ គឹម​ហុក​

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        85
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        152
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm