អភិបាល​រាជធានី​ ណែនាំ​ដល់​ខណ្ឌ​ដែល​បិទ​ខ្ទប់​ស្រង់​ស្ថិតិ​ពលរដ្ឋ និង​កម្មករ ​ដើម្បី​ផ្ដល់​អំណោយ​ឱ្យ​ដល់ដៃ​គ្រប់ៗ​គ្នា

2021/04/27 09:59:58 am        130

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​​ឱ្យ​អភិបាល​ តាម​ខណ្ឌ​ស្រង់​ស្ថិតិ​កម្មករ កម្មការិនី ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ផ្តល់​អំណោយ​ជូន​ពួកគាត់​។

ក្នុង​កិច្ចប្រជុំ​តាមរយៈ video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែមេសា ឆ្នាំ​២០២១ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​ពិសេស​ខណ្ឌ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ភូមិឋាន ចំនួន​៣​ខណ្ឌ ត្រូវ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ ងាយស្រួល​ក្នុង​ផ្តល់​អំណោយ​ជូន​ពួកគាត់ ក្នុងនោះ ​ការងារ​ស្ថិតិ​បន្ទប់​ជួល ផ្ទះជួល និង​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​មូលដ្ឋាន​របស់ខ្លួន ​ដើម្បី​គ្រប់គ្រង និង​ធានា​ឱ្យ​បាន​ក្នុង​ការចែក​អំណោយ​ឱ្យបាន​ទៅដល់​ដៃ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ក្នុង​តំបន់​បិទ​ខ្ទប់​។

ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ការចែក​អំណោយ​នៅ​តំបន់​បិទ​ខ្ទប់ ​គឺ​ត្រូវ​ចែកជូន​កម្មករ កម្មការិនី​មុនគេ ព្រោះ​ពួកគាត់​ជា​អ្នកមាន​ជីវភាព​ខ្វះខាត​ជាងគេ​ ហើយក៏​ងាយ​រងគ្រោះ​ជាងគេ​ផងដែរ ​ដែល​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​បំផុត​។ ​ចំពោះ​ខណ្ឌ​១១​ទៀត ​ដែល​មិនមាន​ការបិទ​ខ្ទប់​ភូមិឋាន​ក៏​ត្រូវ​តែ​ចុះ​ស្រង់​ស្ថិតិ​ឱ្យ​បាន​ច្បាស់​ដែរ មានន័យថា នៅ​ពេល​មាន​បញ្ហា​កើតឡើង យើង​មាន​ស្ថិតិ​នៅក្នុង​ដៃ​ស្រាប់​។​ យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ការ​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​អនុវត្ត​ឱ្យបាន " ៣​ការពារ ៣​កុំ " ព្រមទាំង​ការ​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀស​ផុតពី​ជំងឺ​កូ​វីដ​១៩៕


​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        92
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm