ជប៉ុនស្នើរាជរដ្ឋាភិបាល ជួយអន្តរាគមន៍និងគាំទ្រលើការវិនិយោគ ដើម្បីទាក់ទាញធុរជនបន្ថែម

2022/11/05 08:30:51 pm        564

ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ស្នើសុំរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយអន្តរាគមន៍ និងការជួយគាំទ្រលើគម្រោងបន្ថែមវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក្នុងទិសដៅទាក់ទាញ​ការវិនិយោគពីវិស័យឯកជន និងវិនិយោគិនជប៉ុន ចូលមកកម្ពុជាបន្ថែម។

ឯកឧត្តម Masahiro MIKAMI ឯកអគ្ដរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា ក្នុង​ជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣វិច្ឆិកាកន្លងមក ឯកឧត្តម បានសម្តែងនូវការ​អបអរសាទដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេច​បាននូវសមិទ្ធិផលថ្មីមួយទៀត គឺការដាក់អនុវត្តជាផ្លូវការ “ក្របខណ្ឌគោលនយោបាយជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥” នេះជាដើម ។

ជាមួយគ្នានេះ, ក្នុងអាណិត្តបំពេញភារកិច្ចការទូតនៅកម្ពុជា, ឯកឧត្តមឯកអគ្គរាជទូត ប្តេជ្ញា​ខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព ​របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​បន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន ​និងជំនួយបច្ចេកទេស ជាពិសេស​ជំរុញការអភិវឌ្ឍវិស័យឯកជននានានៅកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏សូមស្នើសុំនូវកិច្ចអន្តរាគមន៍ និងការជួយគាំទ្រ​បន្ថែម​ទៀត លើគម្រោង វិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក្នុងទិសដៅទាក់ទាញការ​វិនិយោគ​ពីវិស័យឯកជន​ និងវិនិយោគិនជប៉ុនចូលមកកម្ពុជាបន្ថែមទៀត ជាក់ស្តែងក្រុមហ៊ុន​តូយ៉ូតាជប៉ុន ដែលនឹងគ្រោងនឹងបើកប្រតិបត្តិការរោងចក្រ​ដំឡើង​យានយន្ត (Toyota Vehicle Assembly) នៅកម្ពុជាឆាប់ៗខាងមុខនេះ​ និងផ្សារ AEON Malls ជាដើម ។

ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង​ស្វាគមន៍ ចំពោះរាល់គម្រោង​វិនិយោគនានា ក្នុងវិស័យឯកជន ជាពិសេសគម្រោងបង្កើត​រោងចក្រ​ដំឡើង​យានយន្ត របស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលនេះជាការលើកស្ទើយដល់វិស័យវិនិយោគ​ឯកជន និងក៏ជាការផ្តល់នូវទំនុកចិត្តដ៏សំខាន់ទៅដល់វិនិយោគិន ​មកពីប្រទេសជប៉ុន និង​ប្រទេសដទៃ ហើយក៏ជាការនាំមកនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជប៉ុនមកកាន់កម្ពុជា ។

ជារួម រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះផែនការគម្រោងវិនិយោគ និងលើកទឹកចិត្តដល់បណ្តា​វិនិយោគិនជប៉ុន និងខិតខំបន្តជំរុញបន្ថែមទៅកាន់ស្ថាប័នពាក់ព័ន្ធ ​ដើម្បីអាចផ្តល់ឱកាស និង​ជំរុញបរិយាកាសអំណោយផលវិនិយោគសម្រាប់វិនិយោគិនជប៉ុនបន្ថែមទៀត ។

សូមបញ្ជាក់ថា ក្នុងជំនួបនេះ, ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើគម្រោងដែលកំពុង​ដំណើរការ និងបេក្ខភាពគម្រោងអភិវឌ្ឍន៍ថ្មីៗ ​ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (JICA, ODA, Loan) ក្នុងនោះ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្តជួយ​គាំទ្រ​បន្ថែមទៀត ដល់គម្រោងដែលកំពុងដំណើរការ ​និងបន្តយកចិត្តទុកដាក់ខ្ពស់ ទៅដល់បេក្ខភាព​គម្រោងនានា ដើម្បីធានាបាននូវនិរន្តភាព ​និងប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញវត្ថុ ឱ្យមានភាព​ប្រទាក់​ក្រឡាជាមួយគោលនយោ បាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ។

ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់​ការ​វិនិយោគពីវិស័យឯកជន ​ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឲ្យបានច្រើនបន្ថែមទៀត៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm