អភិបាលរាជធានីភ្នំពេញ ជំរុញដល់ជំនាញពាក់ព័ន្ធនានាពង្រឹងកម្លាំងការពារសន្តិសុខ របៀបរៀបរយនៅភ្នំពេញសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

2022/11/07 09:50:28 pm        789

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ កម្លាំងជំនាញពាក់ព័ន្ធនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​បាន​បន្ត​ប្រជុំ​ជំរុញផែនការលើកិច្ចការពារសន្តិសុខ ​សណ្ដាប់ធ្នាប់ ​និងរបៀបរៀបរយ សម្រាប់កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤០ ​និងលើកទី៤១ ​និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលចាប់ផ្ដើមធ្វើឡើងនៅ​ក្នុងសប្តាហ៍នេះ។

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំជាលើក​ចុងក្រោយនៅសាលារាជធានីភ្នំពេញ ​ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការ​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ សោភណភាព បរិស្ថាន និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ​ មុនកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០ និងលើកទី៤១​ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងចាប់ផ្ដើមធ្វើឡើង​នៅ​ក្នុង​សប្តាហ៍នេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី​ភ្នំពេញ​បានថ្លែងនាកិច្ចប្រជុំនេះដោយបានជំរុញឱ្យគណៈបញ្ជាការឯកភាពគ្រប់ខណ្ឌ និងជំនាញ​ពាក់ព័ន្ធទាំងអស់យកស្មារតីនៃកិច្ចប្រជុំកន្លងមក ​មកអនុវត្តដើម្បីឱ្យទទួលបានជោគជ័យលើ​កិច្ច​ការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ ​របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ សម្រាប់​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ​និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេល​ដ៏ខ្លីខាងមុខនេះឱ្យទទួល​បានជោគជ័យជាដាច់ខាត ដូចដែលកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកាលពីឆ្នាំ២០១២រួចមកហើយ។

ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យលោក លោកស្រី ដែលជាអភិបាលខណ្ឌទាំង១៤ ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញត្រូវពិនិត្យ​មើលទីតាំងអាជីវកម្មណា ដែលអាចបង្កឱ្យមាន​ហានិភ័យ​ណាមួយក្នុងមូលដ្ឋានរបស់ខ្លួន ​គឺត្រូវជូនដំណឹងឱ្យម្ចាស់អាជីវកម្មផ្អាកដំណើរការ​បណ្ដោះ​អាសន្នសិន​ ក្នុងអំឡុងពេលដែលនៅភ្នំពេញកំពុងមានរៀបចំកិច្ចប្រជុំ​ដ៏មានសារៈសំខាន់នេះ នេះគឺ​ជាពេលវេលា និងជាមុខមាត់ដ៏ធំធេងណាស់របស់កម្ពុជា។ ចំពោះដងវិថីសំខាន់ៗ ដែល​គណៈប្រតិភូជាតិ ​និងអន្តរជាតិឆ្លងកាត់ ពិសេសមហាវិថីសហព័ន្ធរុស្ស៊ី រាល់គ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ ទីតាំង​លក់រថយន្ត ការដ្ឋានសំណង់ផ្សេងៗត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នសិន ទីតាំង​ខារ៉ាអូខេ ក្លឹបកំសាន្ត ទីតាំងផ្ញើយានយន្ត ឬសកម្មភាពចតយានយន្តតាមដងផ្លូវ ត្រូវបានហាមឃាត់​មិនឱ្យមាននោះឡើយ ​រីឯបញ្ហាសណ្ដាប់ធ្នាប់តាមដងទន្លេ ​មានដាយត្រី ឬបែត្រី កប៉ាល់ កាណូត​ទេសចរណ៍ ឬទូកនេសាទក៏ត្រូវបានហាមឃាត់មិនឱ្យមានការបើកបរឆ្លងកាត់ ឬបង្ករឱ្យបាត់​សណ្ដាប់ធ្នាប់​ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននេះដែរ។

ចំពោះភ្ញៀវដែលចូលមកភ្នំពេញស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ត្រូវផ្ដល់កិច្ចសហការ​ឱ្យ​បាន​ច្បាស់លាស់ជាមួយសមត្ថកិច្ច ​និងអាជ្ញាធរដែនដីតាមមូលដ្ឋាន ដោយត្រូវបញ្ជាក់អត្តសញ្ញាណ​ច្បាស់លាស់នៅតាមសណ្ឋាគារ ឬផ្ទះសំណាក់ដែលខ្លួនកំពុងស្នាក់នៅ ហើយម្ចាស់ទីតាំងត្រូវផ្ដល់​បញ្ជីឈ្មោះឱ្យបានច្បាស់លាស់ជាប្រចាំថ្ងៃមកកាន់អាជ្ញាធរ។

ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិន​អនុញ្ញាត​ឱ្យមានសកម្មភាពប្រមូលផ្ដុំណាមួយនៅតាមទីតាំងដែលភ្ញៀវស្នាក់នៅ ឬរំខានដល់​ក្បួន​ប្រតិភូឆ្លងកាត់នោះឡើយ ​ជាការតវ៉ាផ្សេងៗគឺមិនឱ្យកើតមានជាដាច់ខាត។

អភិរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរតាមមូលដ្ឋាន និងជំនាញពាក់ព័ន្ធត្រូវ​បន្តរួមគ្នាធ្វើ​កិច្ចការងារ​ដែលនៅសេសសល់ ​ពិសេសកិច្ចការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈឱ្យបានល្អបំផុត ដោយសហការមួយនិងកម្លាំងថ្នាក់ជាតិគ្រប់ជំនាញ។

មកដល់ពេលនេះនៅតាម​បណ្ដាខណ្ឌនានា​គឺបានត្រៀមលក្ខណៈរួចជាស្រេច​ក្នុងការរក្សាការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននេះ។ កងកម្លាំងរាជធានីភ្នំពេញប្រមាណជាង ២០០០នាក់ ត្រូវបានរៀបចំដាក់ពង្រាយតាមគោលដៅ ​និងតម្រាយផ្លូវសំខាន់ៗ ចំពោះកម្លាំងថ្នាក់​ជាតិ​ជាងមួយ​ម៉ឺននាក់​ក៏បានធ្វើកិច្ចការងារចំពោះមុខរួចមកហើយ និងបានត្រៀមខ្លួនអនុវត្តសម្រាប់​ក្បួនប្រតិភូ ​និងកិច្ចប្រជុំចាប់ផ្ដើមរហូត​បញ្ចប់កិច្ចប្រជុំ ​និងភ្ញៀវអន្តរជាតិវិលត្រឡប់ចេញពីកម្ពុជាវិញ ដែល​ដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ​និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែល​កម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះនាពេលនេះ​ គឺនឹងចាប់ផ្ដើមឡើងពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ។ នេះគឺជាលើកទី៣ហើយ ​ដែលកម្ពុជាជាប្រធាន ​និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។ លើកទី១ ​គឺធ្វើឡើងនៅឆ្នាំ២០០២ ​លើកទី២ធ្វើឡើងនៅឆ្នាំ២០១២ ​និងលើកទី៣ ធ្វើឡើងនៅ​ឆ្នាំ២០២២នេះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        71
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm