ខេត្តព្រះសីហនុ ត្រៀមខ្លួនរាល់រៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោក

2022/11/07 11:37:47 pm        717

ព្រះសីហនុ៖ នៅថ្ងៃទី៧ខែវិច្ឆិកានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកិច្ចប្រជុំ​ត្រួត​ពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣នៅខេត្តព្រះសីហនុ និងរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក នៅសាលាខេត្តព្រះសីហនុ។ នៅក្នុងកិច្ចប្រជុំនេះ បានបង្ហាញពីខេត្តព្រះសីហនុត្រៀមរួចរាល់ក្នុងការរៀបចំបុណ្យសមុទ្រ និង​មហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោក​ ដែលមានប្រតិភូជាន់ជិត៣០ ប្រទេសចូលរួម។

តាមការឲ្យដឹងពី លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ ថ្លែងថា នៅសល់​ប្រមាណ​១ខែទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣នៅខេត្តព្រះសីហនុ ចាប់​ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែធ្នូ ហើយមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ចាប់​ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២២ នឹងឈានចូលមកដល់ ​ ។ រហូតមកពេលនេះ មាន​ប្រតិភូជាតិអន្តរជាតិមកពីបណ្តាប្រទេសជិត២៥ប្រទេស ​បានឆ្លើយតបថា គេនឹងអញ្ជើញចូលរួម ក្នុងនោះ​ប្រតិភូក្លឹបឆ្នេរស្អាតលើពិភពលោកនឹងចូលរួមជិត១៥ប្រទេស ស្នើនឹង២៨ឆ្នេរស្អាត សរុប១២០រូប។

លោក បន្តថា អភិបាលខេត្តព្រះសីហនុ បានថ្លែងថា មកដល់ពេលនេះ ខេត្តបានត្រៀមខ្លួនរួចរាល់​ដើម្បីទទួលប្រតិភូជាតិអន្តរជាតិចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ និងព្រឹត្តិការណ៍ក្លឹបឆ្នេរស្អាតបំផុត​លើពិភពលោក ក្នុងនោះការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ​ការធ្វើបដិសណ្ឋារកិច្ចប្រតិភូជាន់ខ្ពស់ ការរៀបចំសោភ័ណភាព រៀបចំប្រគំដន្ត្រីច្រើនកន្លែង ​ដើម្បី​បញ្ចៀស​ភាព​ចង្អៀតណែន​មនុស្ស និង​ការរត់ជាន់គ្នា ​និងការរៀបចំទីតាំងស្នាក់នៅបោះតង់ ​សណ្ឋាគារ សម្រាប់មហាជន​ចូលរួម​ជាច្រើនទៀត ដែល​នឹងអញ្ជើញចូលរួមកម្សាន្តសប្បាយផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ អមដោយមាន​កម្ពុជា​ទទួលធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបឆ្នេរស្អាតជាងគេ​បំផុតលើពិភពលោក​ រំពឹងថា នឹង​មាន​ប្រតិភូជាន់ខ្ពស់ជាតិអន្តរជាតិប្រមាណជាង ១៣០០រូប​ មកពីបណ្តាប្រទសប្រមាណ២៥ចូលរួម យើងក៏រំពឹងថា ​នឹងមានមហាជនចូលរួមប្រមាណរាប់ម៉ឺននាក់ផ្សេងៗទៀត។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ​ បុណ្យសមុទ្រនៅខេត្តព្រះសីហនុ មានស្តង់តាំងពិព័រណ៌ប្រមាណជាង ៣៥០ស្តង់ ក្នុងនោះ ៥០ស្តង់មានស្តង់ក្រសួងស្ថានប័ន​ ស្តង់ក្លឹបឆ្នេរស្អាត ស្តង់ផលិតផលក្នុងស្រុក ស្តង់វិស័យទេសចរណ៍កម្ពុជា​ ស្តង់ស្ថានទូតបរទេស ​គ្រឿងអេឡិចត្រូនិច​ និង៣០០ស្តង់ទៀត មាន​ស្តង់បង្ហាញភូមិម្ហូបអាហារ​ តង់វីថីមហាអាហារ​ ស្តង់អាហារខ្មែរ ​ ស្តង់សហគ្រាស ​សំភារៈគ្រឿចក្រ សំលៀកបំពាក់ គ្រឿងអេឡិចត្រូនិចនានាជាច្រើនទៀត ​អមដោយព្រឹត្តិការណ៍បាញ់កាំជ្រួច ប្រគំ​តន្ត្រីខ្នាតធំ ប្រកួតកីឡា៦ប្រភេទកីឡា ​និង​មានកម្មវិធីកម្សាន្តសប្បាយតូចៗជាច្រើនទៀត ៕

អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        9
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm