រដ្ឋមន្ត្រីទេសចរណ៍​ចាត់ទុក Cambodia Biz fair2022 ជាពិព័រណ៍​ជំរុញ​ងើបឡើងវិញ​នៃ​វិស័យ​ទេសចរណ៍

2022/11/08 05:47:35 pm        705

ភ្នំពេញ៖ កាលពី​ល្ងាចថ្ងៃទី៧ ខែវិច្ឆិកាម្សិលមិញ​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានអញ្ជើញ​ទស្សនាស្តង់តាំងពិព័រណ៍​ទេសចរណ៍ ម្ហូបអាហារ ភេសជ្ជៈ និង​គ្រឿង​សម្ភារៈ​ប្រើប្រាស់ Cambodia Biz fair ឆ្នាំ២០២២ រៀបចំដោយ​សមាគមន៍​ទេសចរណ៍​អាស៊ីប៉ាភិច​ PATA នៅខេត្តព្រះសីហនុ។ រដ្ឋមន្ត្រីទេសចរណ៍បានចាត់ទុកថា ពិព័រណ៍​នេះ​គឺ​មាន​សារៈ​សំខាន់​ក្នុងការជំរុញការស្តារវិស័យទេសចរណ៍ឲ្យងើបឡើងវិញក្រោយវិបត្តិកូវីដ។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ជាក់ស្តែងណាស់​ក្រសួង​ទេសចរណ៍​ចង់​ជំរុញ​ឲ្យ​សមាគមន៍​PATA និងភាគីពាក់ព័ន្ធទាំងអស់សហការរៀបចំពិព័រណ៍​អន្តរជាតិបែបនេះឲ្យបានច្រើនថែមទៀត ដើម្បីបង្កើតឱកាសឲ្យអ្នកលក់ផលិតផលទេសចរណ៍នៅក្នុងស្រុកយើង ជួបជា​មួយបណ្តាអ្ន​ក​ទិញ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុនអន្តរជាតិមកពីតាមបណ្តាប្រទេស មកទាក់ទងទិញ ឬនាំ​យក​ផលិតផល​ទេសចរណ៍​ទៅ​ផ្សព្វផ្សាយនៅក្រៅប្រទេស ដើម្បីជំរុញ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឡើង​វិញ​។

លោក ធួន ស៊ីណាន ប្រធានសមាគមPATA ប្រចាំនៅកម្ពុជា ថ្លែងថា នៅព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ផលិត​ផល​ទសចរណ៍ ម្ហូបអាហារ ភេសជ្ជៈនិងគ្រឿងសម្ភារៈប្រើប្រាស់ នៅឆ្នេរពូយជំទាវម៉ៅ ចាប់​ពី​​​ថ្ងៃ​ទី៥ដល់ថ្ងៃទី៩ ខែវិច្ឆិកានេះ គឺមានស្តង់ប្រមាណជាង២៥០ស្តង់ ហើយមានម្ចាស់ និង​តំណាង​ម្ចាស់​ក្រុមហ៊ុនអន្តរជាតិមកពីបណ្តាប្រទេសចំនួន ៨ប្រទេស ក្នុងតំបន់អាស៊ាន និង​មាន​ឥណ្ឌា តួគី ចិន ជាដើមបានអញ្ជើញចូលរួម និងទាក់ទងយកផលិតផលទេសចរណ៍ និង​គោល​ដៅ​ទេសចរណ៍កម្ពុជាទៅផ្សព្វផ្សាយឲ្យទេសចរអន្តរជាតិមកទស្សនាកម្ពុជា។

សូមបញ្ជាក់ថា បើតាមបណ្តាតំណាងក្រុមហ៊ុនទេសចរណ៍បណ្តាប្រទេសចូលរួម បាន​ថ្លែង​ពី​ការ​ចាប់​អារម្មណ៍​ខ្ពស់​​ចំពោះផលិតផលទេសចរណ៍កម្ពុជា ជាពិសេសការអភិវឌ្ឍ​គោលដៅ​ទេសចរណ៍​តាម​តំបន់ឆ្នេរសមុទ្រកម្ពុជា មានភាពស្អាតទាក់ទាញ ម្ហូបអាហារឆ្ងាញ់ប្លែកទាក់ទាញ ជាដើម ហើយនៅ​ពេល​គេត្រឡប់​ទៅ​ប្រទេស​គេ​វិញគេ​នឹង​រៀបចំ​កញ្ចប់​ទេសចរណ៍​ផ្សព្វផ្សាយ​លក់ជូន​ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ជាពិសេសគោលដៅតំបន់ឆ្នេរ ខេត្តសៀម​រាម​អង្គរ និងតំបន់ទេសចរណ៍ប្រណិតនានាទៀត។ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        94
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm