West Brom ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​បន្ត​ក្តី​សង្ឃឹម​គេច​ពី​តំបន់​គ្រោះថ្នាក់​

2021/04/27 09:59:58 am        101

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម West Bromwich Albion លោក Sam Allardyce បាន​លើក​ឡើង​ថា ​ជ័យជំនះ​ពីរ​ប្រកួត​ផ្ទួនៗ​បាន​ធ្វើ​ឲ្យ​ក្រុម​ទាំងមូល​មាន​ក្តី​សង្ឃឹម ​ដើម្បី​គេច​ឲ្យ​ផុត​ពី​តំបន់​គ្រោះថ្នាក់បន្ត​វត្ត​មាននៅ English Premier League រដូវ​កាល​ក្រោយ​។

​​បន្ទាប់ពី​ជ័យជំនះ​ដ៏​ភ្ញាក់ផ្អើល​នៅ​ទឹកដី Chelsea សប្ដាហ៍​មុន ៥-២ West Brom ក៏​រក​បាន​ជ័យជំនះ​មួយទៀត​យប់មិញ​ទៅលើ​ក្រុម​ភ្ញៀវ Southampton ៣-០​។ ​​គ្រាប់​បាល់​ពិន័យ ១១​ម៉ែត្រ​របស់ Matheus Pereira និង Matt Phillips នៅ​វគ្គ​ទី​១ និង​មួយ​គ្រាប់​ទៀត​នៅ​វគ្គ​ទី២ ដោយ Callum Robinson បាន​ធ្វើ​ឲ្យ​ West Brom ឈ្នះ​លើ​គូប្រកួត​ធំ​បំផុត​ក្នុង​ផ្ទះ​នៅ Premier League ជា​លើកដំបូង​គិត​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។ ​​អ្នក​ចាំ​ទី Sam Johnston ក៏​ជា​ចំណែង​សំខាន់​ក្នុង​ជ័យជំនះ​របស់ West Brom យប់មិញ​ដែរ ​បន្ទាប់ពី​ជួយ​សង្គ្រោះ​បាល់ ១១​ម៉ែត្រ​របស់ Southampton ដែល​ស៊ុត​ដោយ​មិត្ត​រួម​ជាតិ​អង់គ្លេស James Ward-Prowse​។

​​ថ្វីបើ​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​ក៏​ពិត​មែន West Brom នៅ​ត្រូវ​ដើរ​ផ្លូវ​វែងឆ្ងាយ​ទៀត​ដោយ​កំពុង​ឈរ​លេខ ១៩ ក្នុង​តារាង​ដេញ​ពីក្រោយ​តំបន់​សុវត្ថិភាព​លេខ ១៧ Newcastle ដល់​ទៅ ៨​ពិន្ទុ​ទៀត ខណៈ​នៅ​សល់ ៧​ប្រកួត​ទៀត​ចប់​រដូវ​កាល​។ ​មួយ​គូ​ទៀត​យប់មិញ​រវាង Brighton និង Everton បញ្ចប់​ទៅ​លទ្ធផល​ស្មើគ្នា ០-០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        69
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        96
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm