បុណ្យសមុទ្រនៅកម្ពុជាឆ្នាំនេះ មានប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកចូលរួមប្រមាណ ៣០ ប្រទេស

2022/11/08 08:13:49 pm        576

នៅថ្ងៃទី៧ខែវិច្ឆិកាឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំ​ពិធី​បុណ្យសមុទ្រលើកទី៩ ជុំទី៣នៅខេត្តព្រះសីហនុ និងរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក​នៅសាលាខេត្តព្រះសីហនុ។ នៅក្នុងកិច្ចប្រជុំនេះបានបង្ហាញពីខេត្តព្រះសីហនុត្រៀមរួចរាល់ក្នុងការរៀបចំបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោក ដែលមានប្រតិភូជាន់ខ្ពស់ជិត ៣០ប្រទេសចូលរួម។

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា នៅសល់ប្រមាណ១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យសមុទ្រ​​លើកទី៩ ជុំទី៣នៅខេត្តព្រះសីហនុនឹងដំណើរការចាប់ពីថ្ងៃទី៩ដល់ទី១១ ខែធ្នូ ហើយមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាត​បំផុតលើពិភពលោក ក៏នឹងដំណើរការចាប់ពីថ្ងៃទី៩ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២២ ដែលជិតនឹងឈានចូលមកដល់​ផង​ដែរ​។ លោកបន្ថែមថា រហូតមកពេលនេះ មានប្រតិភូជាតិអន្តរជាតិមកពីបណ្តាប្រទេសជិត២៥ហើយ បានឆ្លើយតបថាគេនឹង​អញ្ជើញចូលរួមក្នុងនោះប្រតិភូក្លឹបឆ្នេរស្អាតលើពិភពលោកនឹងចូលរួមជិត១៥ប្រទេស ស្នើនឹង២៨ឆ្នេរស្អាត សរុប១២០រូប។

លោក ឡុង ឌីម៉ង់ បន្តថា តាមការលើកឡើងរបស់ឯកឧត្ដមអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា មកដល់ពេលនេះ ខេត្តបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលប្រតិភូជាតិអន្តរជាតិចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ និងព្រឹត្តិការណ៍ក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក ក្នុងនោះការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ការធ្វើបដិសណ្ឋារកិច្ចប្រតិភូជាន់ខ្ពស់ ការរៀបចំសោភ័ណភាព រៀបចំប្រគំដន្ត្រីច្រើនកន្លែង ដើម្បីចញ្ចៀសភាពចង្អៀតណែនហ្វូងមនុស្ស និងការរត់ជាន់គ្នា និងការរៀបចំទីតាំងស្នាក់នៅបោះតង់ សណ្ឋា គារ សម្រាប់មហាជនចូលរួមជាច្រើនទៀត ដែលនឹងអញ្ជើញចូលរួមកម្សាន្តសប្បាយផងដែរ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ដោយមានកម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិ ភពលោក រំពឹងថា នឹងមានប្រតិភូជាន់ខ្ពស់ជាតិអន្តរជាតិប្រមាណជាង១៣០០រូប មកពីបណ្តាប្រទសប្រមាណ២៥ចូលរួម ហើយយើងក៏រំពឹងថា នឹងមានមហាជនចូលរួមប្រមាណរាប់ម៉ឺននាក់ផ្សេងៗទៀតដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុឆ្នាំនេះ មានស្តង់តាំងពិព័រណ៌ប្រមាណជាង៣៥០ស្តង់ ក្នុងនោះ ៥០ស្តង់មានស្តង់ក្រសួងស្ថានប័ន ស្តង់ក្លឹបឆ្នេរស្អាត ស្តង់ផលិតផលក្នុងស្រុក ស្តង់វិស័យទេសចរណ៍កម្ពុជា ស្តង់ស្ថានទូតបរទេស គ្រឿងអេឡិចត្រូនិច ស្តង់បង្ហាញភូមិម្ហូបអាហារ វីថី អាហារ ស្តង់អាហារខ្មែរ ស្តង់សហគ្រាស សំភារៈគ្រឿចក្រ សំលៀកបំពាក់នានាជាច្រើនទៀត អមដោយព្រឹត្តិការណ៍បាញ់កាំជ្រួច ប្រគំដន្ត្រីខ្នាតធំ ប្រកួតកីឡា៦ប្រភេទ និងមានកម្មវិធីកម្សាន្តសប្បាយតូចៗជាច្រើនទៀត៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm