កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងបង្ហាញសមិទ្ធផលជាច្រើនក្នុងការទាក់ទាញ វិនិយោគិនបរទេស

2022/11/08 11:31:01 pm        631

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម យឿន យឿត បានលើកឡើងថា ខណៈកម្ពុជា​កំពុង​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជានឹងមានសមិទ្ធផលជាច្រើន ជាពិសេសសុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដើម្បីបង្ហាញ និងទាក់ទាញ​ដល់​វិនិយោគិន​បរទេស​ឲ្យ​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​​ឡើង​​បន្ថែមទៀត។

 ឯកឧត្តម យឿន យឿត បានលើកឡើងទៀតថា ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ បានមានប្រសាសន៍​នា​ពេល​កន្លង​មក​ហើយ​ថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពគ្មានអំពើភេរវកម្មនេះហើយ ទើបកម្ពុជា​មាន​ភាពរីក​ចំរើន​លើ​គ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។ ជាងនេះទៅទៀត​កត្តា​សន្តិភាព​នេះ​ទើប​កម្ពុជា​មាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំធំៗជាច្រើនជាពិសេសកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នា​ពេល​ប៉ុន្មាន​​​ថ្ងៃ​ខាងមុខនេះដោយកិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំអង្គការ និងប្រទេសធំៗ​ នៅ​លើ​ពិភពលោក​ចូល​រួម​ដូច​ជាលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តីចិន.ជប៉ុន. កូរ៉េ. ឥណ្ឌា. កាណាដា. អូស្ត្រាលី និងប្រទេសជាច្រើនទៀត។

ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាលបានលើកឡើងទៀតថា «ខណៈប្រទេសកម្ពុជា​កំពុង​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ខាង​លើ ដោយមានថ្នាក់ដឹកនាំប្រទេសធំៗនៅលើពិភពលោកចូលរួមផងនោះ កម្ពុជានឹងមាន សមិទ្ធ​ផល និងសក្កានុពលជាច្រើនសម្រាប់បង្ហាញ និងទាក់ទាញនូវក្រុមវិនិយោគបរទេសទាំងនោះឲ្យមក ធ្វើ​ការ​រក​ស៊ី និងវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ហើយប្រសិនបើមានអ្នកវិនិយោគបរទេស មក​កាន់តែច្រើន ការងារក៏កាន់តែច្រើនសម្រាប់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់គ្នាផងដែរ»។ អគុណ សន្តិភាព មានសន្តិភាពគឺមានអ្វីៗគ្រប់យ៉ាងទាំងអស់៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm