កងទ័ព​បាន​ចូលរួម​ការពារ​សុខសន្តិភាព បូរណភាព​ទឹកដី​បន្ទាប់ពី​ចាប់បដិសន្ធិ​រយៈពេល​ ៦៩​ឆ្នាំ​មកនេះ​

2022/11/09 04:06:27 pm        791

​ភ្នំពេញ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែង​ថា ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ គឺ​មាន​រយៈពេល​ ៦៩​ឆ្នាំ​ហើយ ដែល​កងយោធពល​ខេមរភូមិន្ទ​បាន​ចាប់បដិសន្ធិ បន្ទាប់ពីកកើត​កងទ័ព បាន​រក្សា​ខ្ជាប់​ឥត​ប្រែប្រួល​នូវ​អត្តសញ្ញាណ​របស់​ខ្លួន ប្រឹងប្រែង​លះបង់ អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី បំរើ​ឧ​ត្ត​ម​ប្រយោជន៍​«​ជាតិ សាសនា ព្រះមហាក្សត្រ​» ថែរក្សា​ការពារ សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី នៃ​កម្ពុជា រួមចំណែក អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​សម្បូរ​រុងរឿង​លើ​គ្រប់​វិស័យ​ថែមទៀត​រហូតដល់​សព្វ​ថ្ងៃនេះ​។​

ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៩ ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ /៩ វិច្ឆិកា ២០២២ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ម្សិលមិញ​នេះ នៅ​ទីស្តីការក្រសួង​ការពារជាតិ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​បញ្ជាក់ថា ​តាមរយៈ​ពេល​ ៦៩​ឆ្នាំ​កន្លងមកនេះ កងយោធពល​ខេមរភូមិន្ទ​បាន​ឆ្លងកាត់​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន ទាំង​ដំណាក់កាល​ប្រកបដោយ​មោទនភាព​ផង ទាំង​ដំណាក់កាល​ប្រកបដោយ​ភាពបត់បែន លំបាក​ស្មុគស្មាញ និង​គ្រោះថ្នាក់​ជាទីបំផុត​ផង​។

​ប៉ុន្តែ​ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណា​ក្ដី ក៏​កងយោធពល​ខេមរភូមិន្ទ​នៅតែ​រក្សា ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន ដើម្បី​កសាង និង​ការពារ​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​។ ពេល​ប្រទេសជាតិ​ត្រូវ​ធ្លាក់​ទៅក្នុង​គ្រោះមហន្តរាយ ដែល​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​បង្កឡើង មានតែ​កងយោធពល​ខេមរភូមិន្ទ​ដ៏​បរិសុទ្ធ​ដែល​ស្មោះត្រង់ នឹង​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់​ជាតិ​ប៉ុណ្ណោះ ដែល​បាន​ក្រោកឈរឡើង​ធ្វើការ​តស៊ូ ដឹកនាំ​ដោយ​សម​មិត្ត ហ៊ុន សែន ធ្វើដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧- និង​ប្រមូលផ្តុំ រាល់​កម្លាំង​ស្នេហា​ជាតិ បង្កើត​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា »១២ ឧសភា ១៩៧៨ បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨ ដើម្បី​ប្រយុទ្ធ​ផ្តួលរំលំ​របប​ដ៏​យង់ឃ្នង​នេះ​រហូត​ទទួលបាន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ដែល​បាន​សង្គ្រោះ​ជាតិ​ឱ្យ​រស់រានមានជីវិត​ឡើងវិញ​ទាន់ពេលវេលា នាំយក​សិទ្ធិសេរីភាព​ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​របប​ប៉ុល ពត មក​ជូន​ប្រជាជន​វិញ​បញ្ចប់​សករាជ ដ៏​ខ្មៅ​ងងឹត​បំផុត ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​របស់​កម្ពុជា ប្រកបដោយ​ពន្លឺ​និង​ក្តី​សង្ឃឹម​។ ប្រជាជន​កម្ពុជា​ទាំង អស់​ធ្លាប់​រងទុក្ខវេទនា​ក្នុង​របប​ប្រល័យពូជសាសន៍ ក៏​ដូច​យុវវ័យ​ជំនាន់​ក្រោយ​តែង​ចងចាំ​ជានិច្ច​នូវ​អត្ថន័យ​ដ៏​ធំ ធេង​នៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ​ដែល​ធ្វើឱ្យមាន​អ្វីៗ​នៅថ្ងៃនេះ​។​

​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បានបញ្ជាក់​បន្ថែមទៀត​ថា ចាប់ពី​ថ្ងៃ​រំដោះ​ប្រទេសជាតិ ចេញពី​យុគ្គ ខ្មៅ​ងងឹត​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ស្មុគស្មាញ​ជាទីបំផុត ក្នុង​ដំណើរ ការស្តារ និង​កសាង​ប្រទេស ដែល​ចាប់ផ្តើម​ពី​ចំណុចសូន្យ​រហូត​មានការ​អភិវឌ្ឍ​ដូច​ពេលបច្ចុប្បន្ន​។

ក្នុង​ដំណើ​រ​ឈានទៅ​មុខ​លើ​មាគ៌ា​ដ៏​វែងឆ្ងាយ​លំបាកលំបិន​នេះ កងទ័ព​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បង្កើត នូវ​សមិទ្ធផល​ជាច្រើន​រាប់មិនអស់ ដោយបាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ការពារជាតិ​មាតុភូមិ ប្តូរ​យក ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​។​

​យ៉ាងណាក៏ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​បាន លះបង់​កូនចៅ ប្ដីសី និង​សាច់ញាតិ​ជាទី​ស្រឡាញ់​របស់ខ្លួន​ឱ្យចូល​បម្រើ​ក្នុង​ជួរ​កងទ័ព ដើម្បី​ការពារជាតិ​មាតុភូមិ និង​បាន​បង្កលក្ខណៈ​សម្បត្តិ​គ្រប់បែបយ៉ាង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​របស់​ក​ង​យោធពលខេមរភូមិន្ទ តាំងពីដើម​រហូតដល់​ពេល​បច្ចុប្បន្ន​។​

​ជាមួយគ្នា​នោះដែរ សម្តេច​ពិជ័យ​សេនា ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ប្រកបដោយ​មនោសញ្ចេតនា គោរព​ស្រឡាញ់ និង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​យោធិន​ពិការ យោធិន​ចូលនិវត្តន៍ បាត់បង់​សមត្ថភាព​ការងារ គ្រួសារ​យោធិន​ពលី​មរណៈ និង​អតីតយុទ្ធជន​កម្ពុជា​ទាំងអស់​។ សូម​ឧទ្ទិស​នូវ​ទឹកចិត្ត​កតញ្ញូ​កតវេទី​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ ប្រធាន​ស្ថាប័ន​គ្រប់​ជំនាន់ ដែល​បានធ្វើ​ពលិកម្ម ដើម្បី​បុព្វហេតុ​ការពារជាតិ និង​សេចក្តីសុខក្សេមក្សាន្ត​រប​ស់​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​ខួប​លើក​ទី​៦៩​ឆ្នាំ ​នៃ​ការកកើត​កងទ័ព​នេះ សម្តេច​ពិជ័យ​សេនា ក៏បាន​ជូនពរ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុង​បំពេញ​បេសកកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស សូម​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ផងដែរ​៕​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm