ទីប្រឹក្សា​រាជរដ្ឋាភិបាល​៖ ៩​វិច្ឆិកា​ គឺជា​ថ្ងៃ​ជោគជ័យ​ផ្ដាច់ព្រ័ត្រ ​ដែល​កម្ពុជា​ទទួល​បាន​សេរីភាព និង​អំណាច​ពី​បារាំង​វិញ​

2022/11/09 04:13:56 pm        352

​ភ្នំពេញ៖ ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម យឿន យឿ​ត បាន​ថ្លែងថា ថ្ងៃ​ឯករាជ​នៃ​ប្រទេស​កម្ពុជា ៩​វិច្ឆិកា គឺជា​ថ្ងៃ​ជោគជ័យ​ផ្តាច់ព្រ័ត្រ ដែល​ប្រជាជន​កម្ពុជា​ទទួលបាន​សេរីភាព និង​អំណាច​ពេល​លេញ​ពី​បារាំង មកវិញ បន្ទាប់ពី​បារាំង​បាន​គ្រប់គ្រង​ដាក់​អាណានិគម​មកលើ​ប្រទេស​ខ្មែរ​អស់​រយៈពេល​៩០​ឆ្នាំ​មក​នោះ​។​

​ឯកឧត្តម​ យឿន យឿ​ត បាន​បញ្ជាក់ថា​« ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា ៩ វិច្ឆិកា ១៩៥៣ គឺជា​ឆ្នាំ​ដែល​ប្រជាជាតិ​យើង​ក្រោម​ការដឹកនាំ​នៃ​ព្រះមហាក្សត្រ បាន​មហា​ជោគជ័យ​ផ្តាច់ព្រ័ត្រ ធ្វើ​ឲ្យ​សាធារណរដ្ឋ​បារាំង​ផ្ទេរអំណាច និង​សមត្ថកិច្ច​ឲ្យ​បាន​អស់​សព្វគ្រប់​មក​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទាំង​រដ្ឋបាល​ស៊ីវិល តុលាការ ប៉ូលីស ទាហាន ការទូត នយោបាយ​ក្នុងប្រទេស និង​ក្រៅប្រទេស​មក​ជូន​ជាតិខ្មែរ​យើង​។

ទាំងអស់នេះ​ ត្រូវ​បានកូន​ខ្មែរ​គ្រប់​កំណត់ថា ជា​ព្រឹត្តិការណ៍​ដ៏​ធំធេង​នាំមក​នូវ​មហា​កិត្តិយស​ពិតប្រាកដ​សម្រាប់​កម្ពុ​ជាមាន​ឯករាជ​អធិបតេយ្យភាព​ពេញលេញ​ដោយ​ស្នា​ព្រះ​ហ​ស្ថ នៃ​ព្រះមហាក្សត្រ​ព្រះនាម ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ជាម​គ្គុ​ទេសន៍​ដឹកនាំ​ដ៏​ឆ្នើម​នៃ​សង្គម​មួយ​ដែល​ប្រជាជាតិ​ក្នុង និង​ក្រៅប្រទេស​តែងតែ​នឹកឃើញ​ជានិច្ច​»​។​

​សូមបញ្ជាក់ថា ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា ត្រូវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៩ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២)​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង​។​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម ​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​៕​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        22
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        96
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm