អ្នកទេសចរ ​១​ម៉ឺន ​៤​ពាន់​នាក់ មកលេង​កម្សាន្ត​នៅ​ខេត្តកោះកុង អំឡុង​ពិធីបុណ្យ​អុំទូក​២​ថ្ងៃនេះ​

2022/11/09 05:51:30 pm        374

​កោះកុង​៖ ភ្ញៀវទេសចរ​សរុប​ ១​ម៉ឺន ​៤​ពាន់​នាក់ បាន​នាំគ្នា​មកលេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​កោះកុង រយៈពេល​២​ថ្ងៃ អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប​។​

​គិត​ចាប់ពី​ថ្ងៃទី​៧ ​ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ខេត្តកោះកុង​បានទទួល​ភ្ញៀវទេសចរ​សរុប​ប្រមាណ​ ១​ម៉ឺន ​៤​ពាន់​នាក់ ក្នុងនោះ​អ្នកទេសចរ​បរទេស​ចំនួន ​២១៩​នាក់ ដែល​ពួកគេ​ចាប់អារម្មណ៍​មក​កម្សាន្ត​លំហែ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ផ្សេងៗ​គ្នា​ក្នុង​ខេត្ត​។​

​លោក សុខ ចាន់​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ឱ្យដឹង​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា នេះ​ថា ក្នុងឱកាស​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ រដ្ឋបាលខេត្ត​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​បានរៀបចំ​ជា​កម្មវិធី​ប្រគុំ​តន្ត្រី តាំង​ពិព័រណ៍​ស្នាដៃ​សិស្ស សម្ភារៈប្រើប្រាស់ និង​ចំណីអាហារ នៅ​ទល់មុខ​អគារ​សាលា ដើម្បី​ផ្តល់​ភាពសប្បាយ​ដល់​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​។

​បើតាម​លោក ចាន់​គ្រឹះ​ស្នា រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​ភ្ញៀវទេសចរ សម្រុក​នាំគ្នា​ទៅលេង​កម្សាន្ត​ច្រើន​គឺ​សហគមន៍​អេកូ​ទេសចរ​ធម្មជាតិ​ព្រៃ​កោងកាង​ពាម​ក្រសោប ទឹកជ្រោះ​តា​តៃ​ក្រោម កោះ​ស្តេច តំបន់​រមណីយដ្ឋាន​ឆ្នេរ​នេសាទ និង​តំបន់​ព្រំដែន​អន្តរជាតិ​ចាំ​យាម​។ រីឯ​តម្លៃ​សេវាកម្ម​ស្នាក់នៅ និង​ចំណីអាហារ ម្ចាស់​ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ ក៏ដូចជា​សណ្ឋាគារ មិន​តម្លើង​ថ្លៃ​ហួសហេតុ​ពេក​នោះទេ​។​

​ដោយឡែក​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅតាម​គោលដៅ​ទេសចរ​នានា ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង អះអាងថា ២​ថ្ងៃ​ នៃ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២២​នេះ ពុំ​បទល្មើស​អ្វី​កើតឡើង​គួរ​ឱ្យកត់សម្គាល់​ឡើយ ពោល គឺ​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​រក្សា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ដែល​បាន​មកលេង​កម្សាន្ត​៕ ​អត្ត​បទ៖ ឈឹម មករា​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm