នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចុះសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យបំរើការនៅមន្ទីរពេទ្យជោរៃភ្នំពេញ

2022/11/09 03:04:10 pm        754

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជិញ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញ ទៅទស្សនកិច្ច និងសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ ដែលបំរើការនៅក្នុងមន្ទីរពេទ្យជោរៃ ​រាជធានីភ្នំពេញ ខណៈក្នុងដំណើរសួរសុខទុក្ខនេះ លោកនាយករដ្ឋមន្រ្តីបានណែនាំឲ្យក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ បំរើដល់អ្នកជំងឺឲ្យបានខ្លាំងក្លាបន្ថែមទៀត។

បន្ទាប់ពីលោកអគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានធ្វើបទបង្ហាញអំពីរបាយការណ៍អាជីវកម្មរបស់មន្ទីរពេទ្យ​តាំងពីចាប់ផ្តើម​ដំណើរការ​មន្ទីរពេទ្យរហូតដល់ពេលបច្ចុប្បន្ន។

លោកនាយករដ្ឋមន្ត្រីហ្វាម មិញជិញបានផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើរ ក៏ដូចជាអបអរសាទរដល់មន្ទីរពេទ្យដែល​សម្រេចបានស្នាដៃ​លទ្ធផលល្អប្រសើរ ជាច្រើនគួរជាទីមោទនភាព។លទ្វផលទាំងនេះសបញ្ជាក់អោយឃើញអំពីការសហការយ៉ាងល្អរវាងមន្ទីរពេទ្យជោរៃក្រុងហូជីមិញនិងមន្ទីរពេទ្យជោរៃភ្នំពេញក្នុងការ​ព្យាបាលជួយសង្រ្គោះអ្នកជម្ងឺអោយទាន់ពេលវេលានិងប្រសិទ្ធភាព។

លោកក៏បានថ្លៃងអំណរគុណដល់មន្ទីរពេទ្យជោរៃភ្នំពេញ ដែលតែងតែយក​ចិត្តទុកដាក់ពិនិត្យព្យាបាល​អ្នកជម្ងឺប្រកបដោយប្រសិទ្ធភាព​ខ្ពស់គួរជាទីគាប់ចិត្ត ជាពិសេសមន្ទីរពេទ្យបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទប់ស្កាត់កូវីដ១៩​ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏៏ដូចជាចូលរួមសកម្មភាពមនុស្សធម៌នានាដូចជា ការផ្តល់ឈាម ដោយស្ម័គ្រចិត្ត ការពិនិត្យសុខភាព​ដោយសប្បុរសធម៌​តាមបណ្តាខេត្តក្នុងប្រទេសកម្ពុជាជូនប្រជាពលរដ្ឋក្រីក្រ។ នាយករដ្ឋមន្ត្រី លោកក៏បានបន្តទៀតថា មន្ទីរពេទ្យត្រូវបន្តអនុវត្ត​ទៅតាមផែនការ ទិសដៅដែលបានដាក់ចេញក្នុងដំណាក់កាលទី២ ពង្រីកបន្ថែមគ្រែអ្នកជម្ងឺរហូតដល់៥០០ គ្រែ ដើម្បីបំពេញ​តម្រូវការអតិថិជន។ ពិសេសពង្រឹងតម្លៃកិត្តិសព្ទអោយបានទូលំទូលាយ ធ្វើយ៉ាងណាបន្តរក្សានិងបង្កើនចំនួនអ្នកជម្ងឺ ក៏ដូចជាអតិថិជន ដោយខិតខំបម្រើសេវាកម្មអោយបានល្អជូនចំពោះពួកគាត់។លើសពីនេះមន្ទីរពេទ្យខិតខំបង្កើនចំណងមិត្តភាពនៅក្នុងតំបន់ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អោយបានសកម្ម​ក្នុងវិស័យ​សុខាភិបាល៕ អត្ថបទ ៖បាន ចក់

អត្ថបទដែលទាក់ទង

ក្មេងស្រីសិស្សសាលាចំនួន០៣នាក់បានលង់ទឹកស្លាប់នៅកន្លែងលេងទឹកកោះដាច់
2025/03/20 05:21:54 pm        1
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ តម្លៃជិត ១លានដុល្លារ
2025/03/20 04:49:12 pm        1
ឯកឧត្តមបណ្ឌិត ជាម យៀប ណែនាំឱ្យស្ថាប័នរដ្ឋ និងឯកជនត្រូវខិតខំរក្សាតម្លៃប្រាក់រៀល ដើម្បីកាត់បន្ថយកត្តាប៉ះពាល់ជាវិជ្ជមានពីសកលលោក
2025/03/20 04:28:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងសម្រេច ជុំវិញការចោទប្រកាន់ទម្លាក់តំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមីនា

2025/03/20 05:27:09 pm
​ក្មេងស្រីសិស្សសាលាចំនួន០៣នាក់បានលង់ទឹកស្លាប់នៅកន្លែងលេងទឹកកោះដាច់
2025/03/20 05:21:54 pm
​ទូរទស្សន៍រដ្ឋ៖ កងទ័ពស៊ូដង់ជិតដណ្ដើមកាន់កាប់វិមានប្រធានាធិបតីពីកងកម្លាំង RSF
2025/03/20 05:11:27 pm
​រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ តម្លៃជិត ១លានដុល្លារ
2025/03/20 04:49:12 pm
​គ្រោះមហន្តរាយ រឿងអាស្រូវ និងការបរាជ័យជាច្រើនឆ្នាំ ជំរុញឲ្យមានការតវ៉ា ជុំវិញឧបទ្ទវហេតុរថភ្លើងរបស់ក្រិក
2025/03/20 04:46:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/19 01:05:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/16 01:12:26 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/13 08:50:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/18 02:38:46 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/17 09:50:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am