ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គសមFacebook ផ្លូវការដោយរៀបរាប់ថា កំសត់កូនពុកបើទោះបីជាពុករវល់ការងារប្រទេសជាតិយ៉ាងណាក៍ដោយក៍ពុកមិនភ្លេចដល់កូនដែរ។ថ្ងៃនេះជាខួបលើកទី៤៦ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូន(១០វិច្ចកា១៩៧៦.១០វិច្ចកា២០២២)។
សម្តេចតេជោបន្តថា រយៈពេល៤៦ឆ្នាំជារយៈពេលដ៏វែងតែពុកនិងម៉ែមិនដែលភ្លេចនូវរឿងឈឺចាប់ដែលបានកើតឡើងសម្រាប់រូបកូនព្រមទាំងពុកនិងម៉ែនាពេលនោះដែរ។ទឹកភ្នែករាប់លានដំណក់របស់ពុកដែលហូរធ្លាក់មកវាតែងតែដាស់តឿនពុកឲ្យបន្តការខិតខំលប់បំបាត់ចោលនយោបាយជ្រុលនិយមគ្រប់ប្រភេទ និងពីគ្រប់ប្រភពឲ្យអស់ពីកម្ពុជា។
សម្តេចបញ្ជាក់ថា “សូមកុំឲ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជាសាជាថ្មីម្តងទៀត”៕