ឯកឧត្តម ប្រាក់ សុខុន ស្នើហ្វីលីពីន បង្កើនការនាំអង្ករពីកម្ពុជា និងពង្រីកជើងហោះហើររវាងប្រទេសទាំងពីរ

2022/11/10 03:26:26 pm        355

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើទៅប្រទេសហ្វីលីពីន បង្កើនការនាំអង្ករពីប្រទេសកម្ពុជា រួមទាំងពង្រីកជើងហោះហើររវាងប្រទេសពីរ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ កាន់តែរីកចម្រើន ។

 យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបរវាងឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ឯកឧត្តម អែនរីកគេ អេ ម៉ាណាឡូ (Enrinque A. Manalo) កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយភាគទាំងពីរ បានបង្ហាញនូវការពេញចិត្ត ចំពោះកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ហើយដើម្បីជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ លើវិស័យវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី រួមទាំងបានលើកទឹកចិត្តឲ្យភាគីទាំងពីរ ពន្លឿនការចរចារលើសេចក្តីព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា ។

 ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើដល់ភាគីហ្វីលីពីន បង្កើនការនាំចូលអង្ករ និងទាញយកប្រយោជន៍ពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្ដល់នូវការលើកទឹកចិត្តច្រើនជាងមុន សម្រាប់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសក្នុងឧស្សាហកម្មកសិ-ម្ហូបអាហារ ។

 ជាមួយនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានជំរុញកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ហើយឯកឧត្តម ប្រាក់ សុខុន បានផ្ដល់អនុសាសន៍ឲ្យបង្កើនជើងហោះហើរត្រង់ រវាងទីក្រុងម៉ានីល-រាជធានីភ្នំពេញ-ទីក្រុងម៉ានីល និងលទ្ធភាពហោះហើររវាងទីក្រុងសេប៊ូ-សៀមរាប-សេប៊ូ ។

 ក្រៅពីនោះ ភាគីទាំងពីរ បានពិភាក្សាបន្ថែមពីកិច្ចសហប្រតិបត្តិការ លើវិស័យធនធានមនុស្ស សន្តិសុខ និងការពារជាតិ កសិកម្ម និងការផ្លាស់ប្ដូរការគាំទ្ររវាងប្រទេសទាំងពីរ នៅលើឆាកអន្តរជាតិផងដែរ ។

 រដ្ឋការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសហ្វីលីពី បានផ្លាស់ប្ដូរទស្សនៈដល់គ្នាផងដែរ ពាក់ព័ន្ធវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងឱកាសនោះ ឯកឧត្តម ម៉ាណាឡូ បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងឋានៈប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា និងបានបញ្ជាក់ពីការបន្តគាំទ្ររបស់ហ្វីលីពីន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm