បី​ប្រទេស​ធ្វើ​ម្ចាស់​ផ្ទះ​វាយ​កូន​បាល់​តំណាង​ប្រទេស Davis Cup ឆ្នាំនេះ​

2021/04/27 09:59:58 am        119

​វាយ​កូន​បាល់៖ ​ព្រឹត្តិការណ៍​វាយ​កូន​បាល់​តំណាង​ឲ្យ​ប្រទេស Davis Cup ឆ្នាំ២០២១ នេះ​នឹង​រៀបចំ​នៅ ​៣ទីក្រុង ៣ប្រទេស​រួមមាន​ទីក្រុង Innsbruck ប្រទេស​អូទ្រីស, ទីក្រុង Turin ប្រទេស​អ៊ីតាលី និងទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​ដល់​ថ្ងៃទី៥ ខែ​ធ្នូ​។​

​​Davis Cup ឆ្នាំ​២០២០ កន្លងទៅ​ត្រូវ​បាន​លុបចោល ​ដោយសារ​មេរោគ​រាតត្បាត Covid-19 ខណៈ ១៨ ប្រទេស​ដែល​មាន​ឈ្មោះ​មិនបាន​ប្រកួត​ឆ្នាំមុន នឹង​ត្រូវ​ប្រកួត​នៅ​ឆ្នាំនេះ​។​ ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​បាន​ឲ្យ​​ដឹង​ថា ការប្រកួត​នឹង​មាន​រយៈពេល ១១​ថ្ងៃ មិនមែន ៧​ថ្ងៃ​ដូច​រាល់​ឆ្នាំ​ឡើយ​។ ​​ទីក្រុង​នីមួយៗ​នឹង​ត្រូវ​ទទួល​ការប្រកួត​ចំនួន​ ២ពូ​ល​ដែល​រួមមាន​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​ទទួល​ការ​ប្រកួត​ពូ​ល A មាន​អេ​ស្ប៉ា​ញ រុស្ស៊ី អេ​ក្វា​ដ័​រ និង​ពូ​ល B មាន​កាណាដា កា​ហ្សា​ក់​ស្ថាន និង​ស៊ុយអែត​។ ​ទីក្រុង Innsbruck ប្រទេស​អូទ្រីស​ទទួល​ពូ​ល C រួមមាន​ក្រុម​ចក្រភព​អង់គ្លេស បារាំង ឆេ​ក និង​ពូ​ល F មាន​អូទ្រីស ស៊ែ​ប និង​អាល្លឺម៉ង់​។

​​ចំណែក​ទីក្រុង Turin ប្រទេស​អ៊ីតាលី​ទទួល​ពូ​ល D មាន​អូស្ត្រាលី ក្រូ​អាស៊ី និង​ហុង​គ្រី រួម​ជាមួយ​នឹង​ពូ​ល E មាន​សហរដ្ឋ​អាមេរិក អ៊ីតាលី និង​កូ​ឡុំ​ប៊ី​។ ​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ ២​ប្រកួត​ធ្វើ​នៅ​ទីក្រុង Innsbruck និងទីក្រុង Turin ក្រៅ​ពី​នោះ​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ ២ប្រកួត​ទៀត​ធ្វើ​នៅទីក្រុង Madrid ប្រទេសអេ​ស្ប៉ា​ញ បូករួម​ទាំង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ផង​ដែរ​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២១​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm