លោក Biden ប្រកាសថា ការបោះឆ្នោតពាក់កណ្ដាលអាណត្តិគឺជាថ្ងៃល្អសម្រាប់ប្រជាធិបតេយ្យ និងសហរដ្ឋអាមេរិក

2022/11/10 06:41:29 pm        278

អាមេរិក៖ លោក​​ប្រធានាធិបតី​​អាមេរិក​ Joe Biden​​​ ដែលបានគាំទ្រដោយការបោះឆ្នោត​ពាក់​កណ្តាលអាណត្តិ ​ដែល​សមាជិក​គណបក្សប្រជាធិបតេយ្យរបស់លោក​ ទទួលបាន​លទ្ធផល​ល្អប្រសើរជាងការរំពឹងទុក ​បាននិយាយកាលពីថ្ងៃពុធ ៩ វិច្ឆិកាថា ​ការបោះឆ្នោត​កាលពី​ថ្ងៃអង្គារ ៨ វិច្ឆិកា ល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ ​ប៉ុន្តែលទ្ធផលបានបង្ហាញថា​ ប្រជាជនអាមេរិកនៅតែខកចិត្ត។ លោក​បានប្រាប់​ក្រុម​អ្នកសារព័ត៌មាន​​​​ន​សេតវិមាន​​​ថា ​​ខ្ញុំគិត​ថា​​​​នោះ​ជាថ្ងៃ​ល្អ ​​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​។

ក្រុម​មន្ត្រី​​សេតវិមាន ​​​បាន​បញ្ជាក់​បន្ថែម​ថា ​គណបក្ស​ប្រជាធិបតេយ្យ​​​ ​បាន​ធ្វើល្អ​ជាង​ការរំពឹង​ទុក​ ​បន្ទាប់ពី លោក​​​​​ Biden ​បាន​​ផ្ដោត​លើ​​​​​យុទ្ធនាការ​​របស់​លោក​​​យ៉ាង​សំខាន់​​​លើ​ការទប់ស្កាត់​​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​​របស់​សហរដ្ឋអាមេរិក​ ធានា​​សិទ្ធិ​រំលូត​កូន​ និង​​​ ការ​លើក​តម្កើង​គោលនយោបាយ​​​សេដ្ឋកិច្ច​របស់លោក​។

គណបក្សសាធារណរដ្ឋទទួល​បានការកើនឡើងតិចតួចនៅក្នុងការបោះឆ្នោតពាក់កណ្តាល​អាណត្តិ​របស់​សហរដ្ឋអាមេរិក ​ហើយទំនងជាអាចគ្រប់គ្រងសភា ប៉ុន្តែការគ្រប់គ្រងរបស់ព្រឹទ្ធសភាពឹងផ្អែក​លើការប្រណាំងប្រជែងបីសំឡេង​ ​ដែល​នៅតែប្រកៀកប្រកិតគ្នា​ ។

លោក​ Biden ​បាននិយាយថា​លោក​​​ត្រៀម​ធ្វើការជាមួយ​គណបក្ស​​សាធារណរដ្ឋ​ និង​​ជំរុញ​ ឲ្យ​គណបក្ស​នេះ​ធ្វើ​ការរួមគ្នាជាមួយលោក​ ​​​​បន្ទាប់​​ការ​បង្ហាញ​លទ្ធផល​ដ៏​គួរឲ្យភ្ញាក់​ផ្អើល​របស់​គណបក្ស​ប្រជាធិបតេយ្យ​៕ សុខមាន


អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        64
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        86
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm