ក្រុមហ៊ុនMeta​​​កាត់បន្ថយបុគ្គលិកជាង១ម៉ឺននាក់​ ខណៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមFacebook ធ្លាក់ចុះ

2022/11/10 06:48:23 pm        143


Meta Platforms បាននិយាយកាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកាថា​ ខ្លួន​នឹង​កាត់បន្ថយការងារជាង 11,000 ​កន្លែង ឬ 13 ភាគរយនៃកម្លាំងពលកម្ម​របស់ខ្លួន ​ជាការកាត់​បន្ថយ​ចំនួន​ដ៏​ច្រើន​បំផុត​​នៅឆ្នាំនេះ​ ដោយសារតែ ​ក្រុម​ហ៊ុន​​មេ​​របស់​Facebook ​បានខាត​បង់​​​ច្រើន និង​​ទីផ្សារផ្សាយពាណិជ្ជកម្មធ្លាក់ចុះ និងអតិផរណាខ្ពស់មិនធ្លាប់មាន។

លោក​​ Mark Zuckerberg អគ្គនាយកក្រុម​ហ៊ុន​នេះ បាននិយាយនៅក្នុង​​លិខិត​មួយ​ផ្ញើទៅកាន់​​​បុគ្គលិក​កាលពី​ថ្ងៃពុធ​ថា ក្រុម​​ហ៊ុន​ Meta ​​​បាន​សម្រេច​កាត់​បន្ថយ​បុគ្គលិក​ចំនួន ​​​11,000​​នាក់ ​​ ស្មើ​​ប្រហែល​១៣​% ​​នៃ​កម្លាំង​ពលកម្ម​​ ខណៈប្រាក់ចំណូលធ្លាក់ចុះ​​។

ការ​កាត់​បន្ថយ​ចំនួននេះ ​បាន​កើតឡើង ​ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ​ បន្ទាប់ពី​​​ក្រុម​ហ៊ុន​​បណ្ដាញ​សង្គម​​ Twitter របស់​​មហាសេដ្ឋី​លោក Elon Musk ​បាន​កាត់​បន្ថយ​បុគ្គលិក​របស់ខ្លួន​ប្រមាណ 7,500 ​ នាក់​។ ​មាន​ការកាត់បន្ថយ​​ចំនួន​បុគ្គលិក​ ​​​យ៉ាង​ច្រើន​​នៅក្រុម​ហ៊ុន​​បច្ចេកវិទ្យា​ផ្សេងទៀត​​ ដែល​បាន​ជួល​ភ្លាមៗ​​ អំឡុង​ជំងឺរាតត្បាតសកល​។

លោក Zuckerberg ​បាន​និយាយ​ថា លោក​បាន​សម្រេចចិត្ត​​ជួល​​​បុគ្គលិក​បន្ថែម​យ៉ាងច្រើន ដោយ​រំពឹង​ពី​កំណើន​ដ៏ឆាប់រហ័ស​​ បន្ទាប់ពី​ជំងឺរាតត្បាត​សកល​​បាន​បញ្ចប់​ទៅ ​តែ​គួរ​ឲ្យស្ដាយ​​អ្វីៗ​​​មិនដូច​ការរំពឹង​ទុក​​​របស់ខ្ញុំ​ ៕សុខមាន 

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm