ប្រមុខដឹកនាំកម្ពុជា ថៃ ឯកភាពគ្នា៨ចំណុចជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគី

2022/11/10 08:15:05 pm        343

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅកម្ពុជា ឯកឧត្តម ប្រយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ទទួល​ជួបពិភាក្សាការងារមួយចំនួន ជាពិសេសបានឯកភាពគ្នាលើលើ៨ចំណុច​ដែល​ទាក់ទិន​កិច្ចការ​ក្រប​ខណ្ឌអាស៊ាន ក៏ដូចជា ​កិច្ចសហប្រតិបត្តិការទ្វេភាគី ។

ក្រោយជំនួបបញ្ចប់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់ក្រុមអ្នកសារ​ព័ត៌មាន​ថា នៅក្នុងជំនួបនេះថ្នាក់ដឹកនាំកំពូលទាំងពីរ បានពិភាក្សាគ្នា លើប្រធានបទទី ១ .អាស៊ាន ទី ២.ការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំ ទី៣. ទេសចរណ៍ ទី៤.ពាណិជ្ជកម្ម ទី៥.សន្តិសុខ ទី៦.ការប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ ទី ៧.ការតភ្ជាប់ និងទី៨.ការដោះមីន។

ឯកឧត្តម បានបន្តឲ្យដឹងដែរថា ថ្នាក់ដឹកនាំកំពូលទាំងពីរ ​ដែលបានឯកភាពគ្នានោះ​គឺ.បន្ត​សហការ​គ្នា​រក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន ។ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​សំដៅកសាង​ធនធានមនុស្ស ដើម្បីចូលរួម​អភិវឌ្ឍន៍​ប្រទេស​ស្រប​តាមការ​វិវត្តន៍របស់សង្គមនាពេលបច្ចុប្បន្ន។ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍​តាម​រយៈគោល​ដៅ​គោលការណ៍ប្រទេស​ពីរគោលដៅទេសចរណ៍មួយ។​ជំរុញបន្តកិច្ចសហប្រតិបត្តិការ​លើវិស័យ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការស្វែងរកការធ្វើ​ពាណិជ្ជកម្មលើវិស័យ​ផ្សេងៗ​ទៀត ជាពិសេសលើវិស័យកសិកម្ម ​ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរឲ្យដល់ ១៥ពាន់​លានដុល្លារសហរដ្ឋអាមេរិក។ ជំរុញបន្តកិច្ចសហប្រតិបត្តិការលើ​វិស័យសន្តិសុខនៅ​តាម​ព្រំដែន។ជំរុញបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាប្រែប្រួលអាកាសធាតុ​និង​សំណល់រឹង​នៅក្នុង​សមុទ្រដែលការប្រែប្រួលអាកាសធាតុនេះ ​ជះ​ឥទ្ធិពលអវិជ្ជមានដល់គុណភាព​កសិផល​ផង ​និង​សំណល់​ផ្លាស្ទិកនៅក្នុងសមុទ្រអាច​ជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាជនផង។ជំរុញកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ផ្លូវគមនាគមន៍ទាំងផ្លូវថ្នល់​​និងផ្លូវដែក​សម្រាប់ប្រទេស​ទាំងពីរ។ ជម្រុញកិច្ចសហប្រតិបត្តិការរួមគ្នាដោះមីនលើទីតាំងស្របតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បី​បញ្ជៀសគ្រោះថ្នាក់ដល់ប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm