ធុរកិច្ចជនអាស៊ាន បង្ហាញការប្តេជ្ញាចិត្តលើការចាប់ដៃគូពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន

2022/11/10 09:54:44 pm        690

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំធុរកិច្ច និងការវិនិយោគអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ “​អាស៊ាន​រួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈម” ថ្ងៃទី១០ ខែវិច្ឆិកា នៅសណ្ឋាគារភុគិត្រា សំគាល់ឃើញថា ធុរកិច្ច​ជនមកពីបណ្តាប្រទេសអាស៊ាន ​និងប្រទេសដៃគូសន្ទនា បានបង្ហាញការប្តេជ្ញាចិត្តបង្កើត​ដៃគូពាណិជ្ជកម្ម ​និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ​វិបត្តិអាស៊ាន ​ដើម្បី​ជម្រុញ​កំណើន​សេដ្ឋកិច្ច​អាស៊ាន ។

ឧកញ៉ា តាន់ ម៉ូលីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ម ថ្លែងថា មើលឃើញថា ទាំងភាគីប្រមុខថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ និងថ្នាក់ដឹកនាំក្នុងវិស័យឯកជន ​មានជជែកដេញដោលគ្នាច្រើន និងបានបង្កើត​យន្តការរួមគ្នាមួយ​ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន រហូតបានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយគ្នាជាច្រើន ​ដោយ​ធ្វើយ៉ាង​ណា​ជម្រុញ​កិច្ចអភិវឌ្ឍន៍​ និង​ជម្រុញ​អាជីវកម្ម ការ​វិនិយោគមានភាពងើបឡើងវិញ ក្រោយវិបត្តិកូវីដ។

លោក ឧកញ៉ា តាន់ ម៉ូលីវណ្ណ បន្តថា ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ​ក្រុមប្រឹក្សាពិគ្រោះយោបល់ ក្រុមធុរជន ​បណ្តាប្រទេសអាស៊ាន ​បានពិភាក្សាជម្រុញភ្ជាប់ទំនាក់ទំនង ធ្វើការងារមួយ​ចំនួន​រួមមាន៖ ការជម្រុញការផលិតនាំចេញទៅទីផ្សារក្រៅតំបន់អាស៊ាន ជម្រុញការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ព័ត៌មាន ​ថាមពល ​និងទេសចរណ៍ជាដើម។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATAថ្លែងថា នៅក្នុងកិច្ច​ប្រជុំធុរកិច្ច និងការវិនិយោគអាស៊ាននេះ ​កម្ពុជាទទួលអត្ថប្រយោជន៍ច្រើន ​ហើយក្នុងកិច្ចប្រជុំនេះគឺ​មានគិតគូច្រើនផងដែរទៅលើវិស័យទេសចរណ៍ដែលជាវិស័យអាទិភាពដើម្បីជម្រុញកំណើនសេដ្ឋកិច្ចអាស៊ានដំបូងគេ។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្ម​កម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន គឺមានទំហំប្រមាណ​​ ១២ ​ពាន់លានដុល្លាអាមេរិក កើនឡើង១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្នុងនោះកម្ពុជា​បាននាំចេញទំនិញទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន​មានប្រមាណ ២ ពាន់​លានដុល្លាអាមេរិច ហើយអាស៊ាននាំទំនិញចូលមកកម្ពុជាវិញ​មាន​ប្រមាណជាង ​១០ពាន់​លានដុល្លា​អាមេរិច៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm