ប្រធានគណៈកម្មការអឺរ៉ុបព្រមានថា ការស្តុកឧស្ម័នរបស់អឺរ៉ុប អាចធ្លាក់ចុះនៅឆ្នាំក្រោយ

2022/11/11 12:10:12 am        798

អឺរ៉ុប៖ ប្រធានប្រតិបត្តិ បានព្រមានកាលពីថ្ងៃពុធថា ​សហភាពអឺរ៉ុបនឹងព្យាយាមក្នុងការបំពេញ​អាងស្តុក​ឧស្ម័នរបស់​ខ្លួននៅក្នុងរដូវក្តៅក្រោយនេះ ​ខណៈលោកស្រីបានប្រកាសពីវិធានការ​ដើម្បី​ជំរុញការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ។

ថ្លែងទៅកាន់សភាអឺរ៉ុប​ប្រធានគណៈកម្មការអឺរ៉ុប ​លោកស្រី Ursula von der Leyen បានប្រកាស​ពីផែន​ការ​ពន្លឿនការផ្តល់ការអនុញ្ញាតសម្រាប់គម្រោងថាមពលកកើតឡើងវិញ។ លោកស្រី និយាយថា សហភាពអឺរ៉ុបនឹងបន្ថែមថាមពលកកើតឡើងវិញចំនួន ​៥០ ​ជីហ្គាវ៉ាត់នៅឆ្នាំនេះ ហើយអាចធ្វើបន្ថែមទៀតនៅឆ្នាំ ២០២៣ ។

លោកស្រីនិយាយថា​ ប្លុកអឺរ៉ុបបានបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវរួចហើយ និងកាត់បន្ថយការ​ប្រើប្រាស់ឧស្ម័ន ដើម្បីដោះស្រាយវិបត្តិថាមពលដែលទាក់ទងនឹង​ការបាត់បង់​ការផ្គត់ផ្គង់​ពីប្រទេសរុស្ស៊ី ចាប់តាំងពីការវាយលុកលើអ៊ុយក្រែនក្នុងខែកុម្ភៈ។

ទោះជាយ៉ាងណា​ លោកស្រីបានព្រមានថាសហភាពអឺរ៉ុប នៅតែស្ថិតក្នុងហានីភ័យនៃការធ្លាក់​ចុះចំនួន ៣០ ពាន់លានម៉ែត្រគូប ប្រហែលមួយភាគបួននៃសមត្ថភាពស្តុកឧស្ម័ន​សរុបរបស់​សហភាព​អឺរ៉ុបដែលខ្វះឧស្ម័ន​សម្រាប់តម្រូវការនៅរដូវក្តៅក្រោយ​ដើម្បីបំពេញអាង​ស្តុកទុក​សម្រាប់រដូវរងារបន្ទាប់។

ទោះជាយ៉ាងណា លោកស្រីមិនបាននិយាយអំពីសំណើគ្រប់គ្រងតម្លៃឧស្ម័នដែលគាំទ្រ​ដោយ​ប្រទេសភាគច្រើន​របស់សហភាពអឺរ៉ុបនោះទេ​ ប៉ុន្តែត្រូវបានជំទាស់ដោយប្រទេសអាល្លឺម៉ង់ ជា​ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ប្លុក ​ព្រមទាំងប្រទេសហូឡង់ និងគណៈកម្មការអឺរ៉ុបខ្លួន​ឯងផ្ទាល់។ រហូតមកដល់ពេលនេះ គណៈកម្មាការបានស្នើសុំយន្តការកែតម្រូវទីផ្សារ ដែលអ្នក​ការទូតសហភាពអឺរ៉ុបបាននិយាយថា​នឹងកំណត់ត្រឹមតែការកើនឡើង​តម្លៃណា​មួយ​ជា​ជាង​ទប់ស្កាត់ពួកគេ៕



អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        22
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        65
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm