ក្រុមហ៊ុន​សែ​ល​កាត អនុវត្ត​វិធានការណ៍​តឹងរ៉ឹង ដល់​និយោជិត​ និង​អតិថិជន​របស់​ខ្លួន​

2021/04/27 09:59:58 am        233

​ភ្នំពេញ៖ ក្រុមហ៊ុន​សែ​ល​កាត បាន​ចូលរួម​គាំទ្រ​យុទ្ធនាការ ៣​ការពារ និង​៣​កុំ របស់​ក្រសួងសុខាភិបាល ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស​ទាំងអស់ បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​យុទ្ធនាការ​នេះ នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​ទាំងអស់ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ​។​

​​យុទ្ធនាការ​នេះ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្ត​នូវ​វិធាន ៣​ការពារ ពោល គឺ​លាងដៃ ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព រួមជាមួយ នឹង​វិធាន​៣​កុំ គឺ​ត្រូវ​ជៀសវាង​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ទៅ​តំបន់​ដែល​មាន​មនុស្ស​ច្រើន​កុះករ ឬ​ប៉ះពាល់​គ្នា ដូច​ជា​ការ​ចាប់ដៃ​ស្វាគមន៍​ជាដើម​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ 100% តែមួយគត់ យើង​ប្តេជ្ញា​ជួយ​ការពារ​អតិថិជន និង​បុ​គ្ក​លិ​ក​ទាំងអស់​របស់​យើង ឱ្យ​មាន​សុខ​សុវត្ថិ​ភាពល្អ ហើយ​ពួកយើង ក៏​នឹងធ្វើ​កិច្ចការ​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅ​បាន ដើម្បី​ជួយ​គាំទ្រ​ដល់​ពលរដ្ឋ​ខ្មែរ នៅក្នុង​កំឡុង​ស្ថានភាព​ដ៏​ពិបាក​នេះ​ផងដែរ​។

ក្រុមហ៊ុន​សែ​ល​កាត នឹង​បន្ត​វិនិយោគ​ទៅលើ​បណ្តាញ 4G LTE របស់ខ្លួន​នៅក្នុង​ឆ្នាំនេះ តាមរយៈ​ការបង្កើន​នូវ​ទីតាំង​ផ្តល់​បណ្តាញ​សេវា ពង្រីក​សេវា​គ្របដណ្តប់​ឱ្យ​កាន់តែ​ទូលំទូលាយ និង​បង្កើន​សមត្ថភាព​បណ្តាញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។

​ជាង​នេះទៀត ពួកយើង​បាន​បន្ត​គាំទ្រ​វិធានការ​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល នៅ​តាម​បណ្តា​ហាង​ទាំងអស់​របស់​សែ​ល​កាត ដោយ​ជំរុញ​ឱ្យ​អតិថិជន​ទាំងអស់ ប្រើប្រាស់​នូវ​សេវាកម្ម​ឌីជីថល​ដ៏​សម្បូរបែប​ដែល​កំពុង​ដាក់​បម្រើ​ជូន​រួចជាស្រេច​របស់​ពួក​យើង ដើម្បី​បញ្ចូល​ទឹកប្រាក់​ទៅក្នុង​ទូរស័ព្ទ​របស់​ពួកគេ​។

យើង​បាន​ផ្តល់ជូន​ការលើកទឹកចិត្ត​បន្ថែម​ដល់​អតិថិជន​ឱ្យ​ប្រើ​ប្រាស់​សេវាកម្ម​ទាំងនេះ ពោល គឺ​អាចជួយ​កាត់បន្ថយ​នូវ​តម្រូវ​ការ​អញ្ជើញ​មកកាន់​ហាង​ផ្ទាល់​។ បច្ចុប្បន្ន​នេះ យើង​មាន​ផ្តល់នូវ​សេវា​ឌីជីថល​ទាំងស្រុង ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​សុខ​សុវត្ថិភាព និង​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​។

សម្រាប់​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ពួកគាត់​អាច​កុម្ម៉ង់​ទិញ​ស៊ីម​សែ​ល​កាត​បាន​យ៉ាង​ងាយស្រួល​បំផុត តាមរយៈ​កម្មវិធី​ដែល​ផ្តល់​សេវា​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​ផ្ទាល់ ដែល​ក្នុងនោះ​មានដូចជា Wing Mall, Nham 24 និង Smile Shop ជាដើម ហើយ​សេវា​ចុះឈ្មោះ​ដោយ​ខ្លួនឯង​របស់​យើង​ទៀតសោត អនុញ្ញាត​ឱ្យ​អតិថិជន អាច​ដំណើរការ​ស៊ីម​កាត​របស់​ពួកគេ និង​ចាប់ផ្តើម​ប្រើប្រាស់​គម្រោង​របស់​ពួក​យើង ក្នុង​រយៈពេល​ត្រឹមតែ ២០នាទី​ប៉ុណ្ណោះ បន្ទាប់ពី​បាន​បញ្ជា​ទិញ​រួច​។ ចំពោះ​ក្រុមហ៊ុន​សែ​ល​កាត ពួក​យើង​តែង​ប្រកាន់ខ្ជាប់​នូវ​វិធានការ និង​ពិធីសារ​សុវត្ថិភាព​ជាប់​ជានិច្ច តាំងតែ​ពី​ការចាប់ផ្តើម​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​19 ក្នុង​ពេល​ដំបូង​មកម្ល៉េះ ប៉ុន្តែ​បន្ទាប់ពី​មានការ​ផ្ទុះឡើង​ជាថ្មី​នាពេល​ថ្មីៗ​នេះ យើង​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ផ្តល់ជូន​នូវ​សុខ​សុវត្ថិភាព​ដល់​អ្នក​គ្រប់​គ្នា​។

​​​លោក វ៉ាត​សុន បាន​បញ្ជាក់​ទៀតថា យុទ្ធនាការ​នេះ គឺជា​វិធីសាស្ត្រ​មួយ​ក្នុងចំណោម​វិធីសាស្ត្រ​ជាច្រើន​ទៀត ដែល​ក្រុមហ៊ុន​សែ​ល​កាត និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប កំពុង​ជួយ​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​អំឡុង​នៃ​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​។

មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា​គិត​ម៉េង ដែលជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោកជំទាវ ម៉ៅ ចំណាន ក៏បាន​ចូលរួម​ជួយ​បរិច្ចាគ​ថវិកា​ជាច្រើនលើក​នាពេល​ថ្មីៗ​នេះ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​ផង​ដែរ​៕ ​អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        190
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm