ភ្នំពេញ៖ ទោះបីជាតំណានយោបាយពីប្រទេសមីយ៉ាន់ម៉ា មិនបានចូលរួម កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានព្យាយាមតំណាងមិននយោបាយចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលប្រទេសមីយ៉ាន់ម៉ាជាសមាជិកមួយផងដែរនោះ។
ទោះយ៉ាងណា បើតាមឯកឧត្តម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន បានអោយដឹងថា ជាក់ស្ដែងសូម្បីតំណាងមិននយោបាយរបស់មីយ៉ាន់ម៉ាក៏មិនបានចូលរួមឡើយ។
ទោះមិនមានតំណាងចូលរួម ប៉ុន្តែកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នៅតែរក្សាទុកកៅអី និងទង់ជាតិមីយ៉ាន់ម៉ានៅដដែល។
ឯកឧត្តម គង់ ភោគ មើលឃើញថា បើទោះបីជាមិនមានវត្តមានតំណាងមីយ៉ាន់ម៉ា ក៏កិច្ចប្រជុំអាស៊ាននៅតែអាចសម្រេចកិច្ចការក្នុងរូបភាពជាកុងសង់ស៊ីសដដែល ត្បិតប្រធានអាស៊ានបានអញ្ជើញរដ្ឋសមាជិកចូលរួមហើយ៕