៨០​ម៉ោង​ប្រែក្លាយ​អគារ​មួយ​ចំនួន ​នៅ​កោះ​ពេជ្រ​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        130

​ភ្នំពេញ៖ ដោយសារ​ការកើនឡើង​ជា​គំហុក​នៃ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ នាពេល​បច្ចុប្បន្ន ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ឲ្យ​រៀបចំ​ទីកន្លែង​បន្ថែម​សម្រាប់​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ខិតខំ​ពង្រីក​អោយ​អស់​លទ្ធភាព​ក្នុង​ការជួយ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ មុននឹង​ឈាន​ទៅដល់​ការដាក់ឱ្យ​មានការ​ព្យាបាល​នៅតាម​ផ្ទះ​។

​​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ក្រុមការងារ​បានរួម​គ្នា​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​អោយ​ការរៀបចំ​អាគារ​មួយចំនួន​នៅ​កោះ​ពេជ្រ​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ (​ប្រមាណ​ជិត ១៨០០​គ្រែ​) អាច​ដំណើរ​ការត្រៀម​ទទួល​ព្យាបាល​អ្នកជំងឺ​ក្នុង​រយៈពេល ៨០​ម៉ោង​។

​​​ឯកឧត្ដម បាន​អរគុណ​ដល់​ក្រុមការងារ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការ​ការរៀប​ចំនេះ ព្រោះ​បើ​គ្មាន​ការចូលរួម​យ៉ាងសកម្ម​ទាំងយប់​ទាំង​ថ្ងៃ​ដូច្នេះ​ទេ ក៏​មិនអាច​សម្រេច​កិច្ចការ​ដ៏​ធំ​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ដូច្នេះ​ដែរ​។

​ឯកឧត្ដម ក៏បាន​ថ្លែង​អរគុណ​ដល់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន OCIC ដែល​បាន​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​ខ្ចី​ទីតាំង​មួយចំនួន​នៅ​កោះ​ពេជ្រ​សម្រាប់​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ដើម្បី​រៀបចំ​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​នេះ​។

​​​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ពិតណាស់​ការរៀបចំម​ន្ទីរ​ពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ អាច​ចូលរួម​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​មិនអាច​ទប់ស្កាត់​ឬ​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​បានទេ​។

មានតែ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល (៣​កុំ ៣ ការពារ​) និង​ក្នុង​ការទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ទេ ដែលជា​គន្លឹះ​អាច​ទប់ស្កាត់​ការរីក​រាលដាល​និង​ឈានដល់​ការបញ្ចប់​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​បាន​៕ ​អត្ថ​ប​ទ៖ យន់ វ៉ាន់​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm