អ៊ុយក្រែន អះអាងពីការដណ្ដើមបានដែនដីដ៏ធំ ខណៈរុស្ស៊ី ដកទ័ពចេញពីតំបន់Kherson

2022/11/11 05:05:13 pm        571

អ៊ុយក្រែន៖ ទាហានអ៊ុយក្រែន និយាយថា ខ្លួនដណ្ដើមបាន​​ដែនដី​ដ៏ធំ​​​​​​កាលពី​ថ្ងៃព្រហស្បតិ៍ ​ជុំវិញតំបន់​ Kherson ​បន្ទាប់ពី​​ទាហាន​រុស្ស៊ី​ និយាយថា​ខ្លួន​​កំពុង​ដក​កងទ័ព​​ចេញពី​ទីក្រុ​ង​ភាគខាងត្បូង​មួយនេះ។

ទាហាន​អ៊ុយក្រែន​​​ និយាយថា ​ពួកគេ​បាន​ដណ្ដើមយកមកវិញ​នូវ​ទីប្រជុំជន​ដ៏សំខាន់​ Snihurivka ស្ថិតនៅ​ចម្ងាយ​​50km ​​រហូត​ដល់​​​​ភាគខាងជើង​តំបន់​ Kherson​។

​ទីក្រុង​ Kyiv ​ក៏បានអះអាង​ផងដែរ​​ពី​ការ​​​រុល​ទៅមុខ​ដ៏ធំ​នៅ​លើ​​​សមរភូមិមុខ​២​​​ជិត​​​តំបន់​ Kherson រួមទាំង​ការ​​វាយរុល​ទៅមុខ​​​​ចម្ងាយ​​7km ​នៅ​ទីតាំង​មួយចំនួន​ ។

រុស្ស៊ី និយាយថា ខ្លួន​​បាន​​ចាប់ផ្ដើម​​​ដក​ទ័ព​ចេញពី​​ទីក្រុងនេះ ​ដែលជាការ​ដណ្ដើម​បានដ៏ធំ​​ក្នុងការ​វាយលុក​របស់ខ្លួន​​​ ប៉ុន្តែ​ដំណើរ​ការ​អាច​​ចំណាយ​ពេល​ច្រើនសប្ដាហ៍​។

ការប្រកាស​កាលពីថ្ងៃពុធ​ ​ត្រូវបាន​​បង្ហាញពី​​ការ​បាត់បង់​ដ៏ធំ​​មួយ​​សម្រាប់​កិច្ចខិតខំប្រឹងប្រែង​សង្គ្រាម​របស់​ទីក្រុង​Moscowទោះបីជា​​ក្រុមមន្ត្រី​អ៊ុយក្រែន ​នៅតែ​សង្ស័យ ​ដោយព្រមាន​​​ថា​​​​សកម្មភាព​​​នោះ​​​​អាច​ជា​អន្ទាក់​​។

​ពុំ​ទាន់​មាន​ភស្តុតាង​​​ភ្លាមៗ​​​​ពីការ​ដកកងទ័ព​ទ្រង់ទ្រាយ​ធំ​ណាមួយ​​របស់​រុស្ស៊ី​ចេញពីតំបន់​Khersonនៅឡើយ​ទេ។

អគ្គមេបញ្ជាការ​​កងទ័ព​​​អ៊ុយក្រែន​​លោក​ Valeriy Zaluzhny ​បាន​និយាយកាល​ពីថ្ងៃព្រហស្បតិ៍ ​ថា ​លោក​មិន​អាច​​បញ្ជាក់ ​ឬ​​ប្រកែក​ការ​ដកទ័ព​​​របស់​រុស្ស៊ី​បាន​ទេ ប៉ុន្តែ​​​​បាន​និយាយ​ថា ​កងកម្លាំង​​របស់​លោក​​​ បាន​វាយរុល​ទៅមុខ​ដ៏​​ខ្លាំង​ក្លា​។​ ​

លោក​​ Zaluzhny ​បាន​និយាយថា​​ទាហាន​​របស់​លោក​​​បាន​​​​​វាយ​រុញឆ្ពោះ​ទៅ​កាន់​សមរភូមិជួរមុខ​ចំនួន២​ នៅ​ច្រាំង​ភាគខាងលិច​​​ទន្លេ​ Dnipro ​​ដែល​ព័ទ្ធជុំវិញ​តំបន់​ Kherson​ ដោយ​ដណ្ដើម​គ្រប់គ្រង​​ភូមិ​ចំនួន​១២​៕ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        10
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm