លោក​ Elon Musk ព្រមានពីការ​ក្ស័យធន​ក្រុម​ហ៊ុន Twitter ខណៈ​នាយកប្រតិបត្តិ​ជាន់ខ្ពស់​កាន់តែ​ច្រើន​​លាលែង

2022/11/11 05:29:37 pm        582

ម្ចាស់​ថ្មីរបស់​​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម Twitter ​​​ លោក Elon Musk​​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​​ទី​១០​វិច្ឆិកា​​ បាន​លើក​ឡើងពីលទ្ធភាពឈាន​ទៅការក្ស័យធន​​​​នៃ​​​ ​ platform របស់​បណ្ដាញ​សង្គមនេះ ​​​​​​ជា​ថ្ងៃ​ដ៏ចលាចល​​ ​​​រួមទាំង​ការព្រមាន​​ពី​​​​និយតករ​​អាមេរិក ​ ​និង​​​ការចាកចេញ​​របស់​​ក្រុមនាយកប្រតិបត្តិ​ជាន់ខ្ពស់ជា​ច្រើន​ដែល​​​​​​​ត្រូវគេមើលឃើញ​ថាជា​​​ក្រុមមេដឹកនាំ​នាពេលអនាគត​។

សារព័ត៌មាន Bloomberg បានរាយការណ៍​ថា មហាសេដ្ឋី​​​​រូបនេះ ​បានប្រាប់​ក្រុម​បុគ្គលិក​​​ក្រុម​ហ៊ុន Twitter ​​តាម​ទូរស័ព្ទ​ថា ​​​​លោក​​​​មិនអាច​ច្រានចោល​​​ការក្ស័យធន​​បាន​​ទេ រយៈពេល​២​សប្ដាហ៍​​ បន្ទាប់ពី​ទិញ​ក្រុមហ៊ុ​ននេះ ​ក្នុង​តម្លៃ​៤៤​​ ពាន់លានដុល្លារអាមេរិក​ ជា​កិច្ចព្រមព្រៀង​​ដែល​​​​ក្រុមអ្នក​វិភាគ​​ហិរញ្ញវត្ថុ ​និយាយថា ​​បញ្ហានេះ ​បាន​ធ្វើឲ្យ​ហិរញ្ញវត្ថុ​របស់​​​ក្រុមហ៊ុន​ ​ Twitter ស្ថិតក្នុងស្ថានភាព​មិនច្បាស់លាស់​។

បុគ្គលមួយរូបដែល​បានដឹងព័ត៌មាន​នេះ បានប្រាប់សារព័ត៌មាន Reuters ថា ​​នាយកប្រតិបត្តិ​​​២​រូប គឺ លោក ​ Yoel Roth និង លោក Robin Wheeler ដែល​​បាន​សម្របសម្រួល​​​ Twitter Spaces chat ​ជាមួយ​លោក​ Musk ​​កាលពីថ្ងៃពុធ​ ខណៈ​លោក​​​បាន​ព្យាយាម​លោងលោម​​​​ក្ដី​បារម្ភ​​របស់​​​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្មនោះ​ បាន​លាលែងពី​តំណែង​ ​​ហើយ​។

លោក Roth ​និង​លោក Wheeler មិន​បា​​ន​​ឆ្លើយតបភ្លាមៗ​ទេ ទៅនឹង​សំណើរ​សុំការ​អត្ថាធិប្បាយ​នេះ ។ សារព័ត៌មាន​ Bloomberg​និង​គេហទំព័រ​​ tech site Platformer ​បាន​រាយការណ៍​​​ពី​ការ​លាលែងនេះមុន​។

កាលពី​ព្រឹកថ្ងៃព្រហស្បតិ៍​នោះដែរ ​ប្រធាន​មន្ត្រី​ការិយាល័យ​សន្តិសុខ​​របស់ក្រុម​ហ៊ុន Twitter ​​ ​លោក​ស្រី Lea Kissner ​បាន​​សរសេរ​នៅ​លើ​បណ្ដាញ​ Twitter​ ថាលោកស្រី​បានលាឈប់ពី​ក្រុម​ហ៊ុននេះហើយ​។

លោក Elon Musk ​​បានប្រាប់​​បុគ្គលិក​ក្រុមហ៊ុន​ Twitter ​​ ​​ថាលោក​បាន​លក់​​ភាគហ៊ុន​​​ក្រុម​ហ៊ុន Tesla​ដើម្បីជួយ​សង្រ្គោះ​ បណ្ដាញ​សង្គម​នេះ៕ សុខមាន


អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm