សម្តេចតេជោ៖ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន គឺជាអាទិភាពចម្បងបំផុត

2022/11/11 06:16:26 pm        477

ភ្នំពេញ៖ ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់ មានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត។

ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន​ ខួបអនុវស្សាវរីយ៍ ៥៥ឆ្នាំ នៃវឌ្ឍនភាព ​និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើតសមាគម ដែលបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុង នាមជាអង្គការថ្នាក់តំបន់ ក៏ដូចជាគ្រួសារ និងបងប្អូន ។

អាស៊ាន រួមគ្នាសម្រេចបាននូវគោលបំណងចម្បង ក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយ​សុខ​សន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន ។តែខណៈធ្វើដំណើរទៅមុខ ក៏មិនត្រូវភ្លេចនូវ​អតីតកាល និងគុណតម្លៃ ដែលអាស៊ានបានកសាង និងថែរក្សានោះទេ ។

សម្តេចតេជោ បានបញ្ជាក់ថា នាថ្ងៃខានស្អែកនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចសន្ទនាសកល អាស៊ានលើកទី២ ដើម្បីចែករំលែកទស្សនៈស៊ីជម្រៅ និងពិភាក្សា​លើទិសដៅឆ្ពោះទៅកាន់ការ​ស្តារ​សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ​និងការកសាងអាស៊ានប្រកបដោយចីរភាព​ និងភាពធន់ ក្នុងសម័យកាលក្រោយ វិបត្តិនៃជំងឺកូវីដ-១៩ ។

សម្តេចសង្ឃឹមថា អ្នកទាំងអស់គ្នា ​អាចចូលរួមស្ដាប់ទស្សនៈពីមេដឹកនាំ ​និងដៃគូអាស៊ាន ក៏ដូចជា​ការយល់ឃើញពីស្ថាប័នអន្តរជាតិ និងតំបន់ ​តើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈម​ និង កសាងសហគមន៍កាន់តែរឹងមាំសម្រាប់គ្រប់ៗគ្នា ​បានយ៉ាងដូចម្តេច ៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm