កម្ពុជាស្នើភាគីថៃ គាំទ្រគម្រោងផ្លូវជាតិលេខ៦៨ និងការតភ្ជាប់ផ្នែកទន់ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម

2022/11/11 07:00:07 pm        408

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ភាគីថៃ បន្តគាំទ្រគម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗមួយចំនួន ពិសេសគម្រោង លើកកម្ពស់ផ្លូវជាតិលេខ៦៨ និងពិនិត្យលទ្ធភាព​បង្កើន​ការតភ្ជាប់ផ្នែកទន់ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន​ រវាងប្រទេសទាំងពីរ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ​Arkhom Term pittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ នៅថ្ងៃទី ១០ខែ វិច្ឆិកា ឆ្នាំ ២០២២​ ឯកឧត្តម បានស្នើដល់ភាគីថៃ ផ្តល់​គាំទ្រដល់បេក្ខភាព​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធសំខាន់ៗ​មួយចំនួនទៀត ពិសេសគម្រោងលើក​កម្ពស់​ផ្លូវជាតិលេខ ៦៨ ដោយ​គម្រោងអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធទាំងនេះ ​មិនត្រឹមតែបានតភ្ជាប់កម្ពុជា និង​ថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ​និងទេសចរណ៍ ព្រមទាំង​លើកកម្ពស់ជីវភាពរបស់ប្រជាជនរវាងប្រទេសទាំងពីរ​ ក៏ដូចជាពន្លឿនការតភ្ជាប់ក្នុងតំបន់ផងដែរ។

ឯកឧត្តម ក៏បានស្នើដល់ភាគីថៃ ​ពិនិត្យលទ្ធភាពបង្កើនការតភ្ជាប់ផ្នែក​ទន់ផងដែរ​ ដើម្បីសម្រួល​ដល់​ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងជំរុញការរៀបចំហេដ្ឋា​រចនាសម្ព័ន្ធ​នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ​ដែលជាច្រកដ៏សំខាន់ ដើម្បីសម្រួលដល់លំហូរទំនិញឆ្លងកាត់​ព្រំដែនរវាង​ប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប, ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ​ បានលើកឡើងថា ក្រសួងហិរញ្ញវត្ថុថៃ ​នឹងបន្តសហការ​ និងត្រៀមខ្លួនជាស្រេច ​ក្នុងការចូលរួមដោះស្រាយរាល់​បញ្ហា​ប្រឈមនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អនេះឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំង​នឹងបន្តផ្តល់​ឥណទាន​សម្បទាន ​សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត។ ភាគីថៃ នឹងជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅច្រកស្ទឹងបត់ឱ្យបានឆាប់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        3
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm