ប្រតិភូភរិយាបណ្តាប្រទេសសមាជិកអាស៊ាន និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ទស្សនកិច្ចស្វែងយល់ពីបណ្ណាល័យសម្តេចម៉ែ

2022/11/11 09:04:37 pm        635

ភ្នំពេញ៖ ប្រតិភូភរិយាថ្នាក់ដឹកនាំបណ្តាប្រទេសសមាជិកអាស៊ាន និងភរិយារបស់ប្រធានវេទិកា​សេដ្ឋកិច្ចពិភពលោក នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានអញ្ជើញ​ទស្សនកិច្ចស្វែង​យល់​ពីបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា​ ដែលដើរតួនាទីជាស្ថាប័នមួយ គាំពារដល់ការអប់រំ, ការសិក្សាស្រាវជ្រាវ និងការអភិរក្សប្រវត្តិសាស្ត្រកម្ពុជា។

ដំណើរទស្សនកិច្ចមកកាន់បណ្ណាល័យសម្តេចម៉ែ ក្រោមវត្តមានលោកជំទាវ Iriana Joko Widodo ភរិយាប្រធានាធិបតីឥណ្ឌូនេស៊ី, លោកជំទាវ Sichanh Viphavanh ភរិយានាយករដ្ឋមន្ត្រី នៃប្រទេសឡាវ, លោកជំទាវ Louise Araneta Marcos ភរិយាប្រធានាធិបតីហ្វីលីពីន, លោកជំទាវ Naraporn Chan-o-cha ភរិយារបស់នាយករដ្ឋមន្ត្រីថៃ និងលោកជំទាវ Hildegard Schwab-Stoll ភរិយា​របស់ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) អមដំណើរដោយ​លោកជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។

សូមបញ្ជាក់ផងដែរថា បណ្ណាល័យសម្តេចម៉ែ បើកសម្ភោធជាផ្លូវការនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ តម្កល់​សៀវភៅរាប់ពាន់ក្បាល រួមជាមួយនឹងឯកសារ ​និងវត្ថុសិល្បៈ និងប្រវត្តិសាស្ត្រមិនអាច​កាត់ថ្លៃ​បានជាច្រើន ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជា ​ឯកសារដែលតម្កល់ទុកនៅក្នុងបណ្ណាល័យ រួមមាន៖ បណ្ណសារឯកសារខ្មែរក្រហម របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែល​គួបផ្សំ​នូវឯកសារប្រមាណជាង ១លាន៧សែនទំព័រ ​ស្តីពីរបបខ្មែរក្រហម ​ក៏ដូចជាឯកសារសោទស្សន៍ដែលជាបទសម្ភាសន៍ កត់ត្រាទុកនូវបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថែមទៀតផង។ បន្ថែមលើសពីនេះទៅទៀត បណ្ណាល័យក៏មានតម្កល់ទុកសៀវភៅ, ឯកសារជាក្រដាស, ឯកសារសោទស្សន៍ និងសម្ភារនានាស្តីពី ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ឯកសារទាំងអស់នេះ ត្រូវបានប្រមែប្រមូលចងក្រងដោយឯកអគ្គរាជទូត ហូលី យ៉ូ អេ. ហែលដ្រេស ក្នុងអំឡុងពេលដែលលោកសិក្សាស្រាវជ្រាវចងក្រងឯកសារស្តីពីសែស្រឡាយរាជវង្ស និង​ប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

ជាចុងបញ្ចប់ បណ្ណាល័យសម្តេចម៉ែ មានតាំងបង្ហាញនូវពិព័រណ៍រូបភាពប្លង់ស្ថាបត្យកម្ម នៃវិទ្យាស្ថានស្លឹករឹត។ វិទ្យាស្ថានស្លឹករឹត ​គឺជាចក្ខុវិស័យរបស់លោក ឆាំង យុ ដែលនឹងជាទីតាំង​អចិន្ត្រៃយ៍​របស់មជ្ឈមណ្ឌលឯកសារកម្ពុជា​ ដោយនឹងមានរួមបញ្ចូលនូវសារមនី្ទរ, មជ្ឈមណ្ឌលស្រាវជ្រាវ, សាកលវិទ្យាល័យ, បណ្ណាល័យ និងបណ្ណសារដ្ឋាន។ វិទ្យាស្ថានស្លឹករឹត គឺជាស្នាដៃរចនា​របស់ស្ថាបត្យករដ៏ល្បីល្បាញ ​លោកស្រី ហ្សាហា ហាឌីដ។

បណ្ណាល័យសម្តេចម៉ែ​ គាំទ្រយ៉ាងមុតមាំចំពោះការយល់ឃើញថា ​ការអប់រំ គឺជាការផ្លាស់ប្ដូរ​មុខមាត់ថ្មី។ ការអប់រំផ្ដល់នូវឱកាសមួយឈានទៅសម្រេចការផ្លាស់ប្តូរ​ និងផ្តល់សេរីភាពដល់បុគ្គល, សហគមន៍ និងប្រជាជាតិ។ ការអប់រំ អាចបញ្ឈប់ការកកើតឡើងវិញ នៃអំពើហិង្សា, ភាពអមនុស្សធម៌ និងការគាបសង្កត់នៅក្នុងប្រវត្តិសាស្ត្រ។

ទន្ទឹមនឹងនេះដែរ ការអប់រំ អាចផ្ដល់ជាឱកាសមួយ ដើម្បីនឹងរំពៃជាថ្មីក្នុងការបង្កើត​ជា​អនាគតថ្មីមួយ៕អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        97
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm