ចិនសន្យាពង្រីកទីផ្សារ សម្រាប់ទទួលផលិតផលកសិកម្មពីកម្ពុជា និងផ្ដល់ហិរញ្ញវត្ថុអភិវឌ្ឍន៍ការធ្វើកសិកម្ម

2022/11/11 11:05:00 pm        677

ភ្នំពេញ៖ ប្រទេសចិនបានសន្យានឹងពង្រីកបន្ថែមទៀតនូវទីផ្សារ សម្រាប់ផលិតផលកសិកម្មនាំទៅពី​ប្រទេសកម្ពុជា ​និងជួយផ្ដល់នូវហិរញ្ញវត្ថុ ​ដើម្បីអភិវឌ្ឍន៍​ការធ្វើ​កសិកម្មឲ្យកាន់តែទំនើប ខណៈកសិផល​មួយចំនួនរបស់កម្ពុជា ​បាននាំចេញទៅទីផ្សារចិន ​ហើយមួយចំនួនទៀត កំពុង​ត្រួតពិនិត្យ និងវាយតម្លៃគុណភាពភូតគាម ។

យោងតាមសេចក្តីប្រកាសរួម ​រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ​បានឲ្យដឹងថា កម្ពុជា-ចិន ​នឹងប្រើប្រាស់ឲ្យបានពេញលេញនូវយន្តការ ​គណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ ដើម្បីជំរុញណិជ្ជកម្មទ្វេភាគី ។

សេចក្តីប្រកាស​ បានបន្តថា ភាគីចិន ​នឹងពង្រីកការនាំចេញផលិតផលកម្ពុជា ដែលមានគុណភាព​ទៅ​កាន់ទីផ្សារចិន តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ​ដូចជាពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍​នាំចូល-នាំចេញចិន ​ពិព័រណ៍អាស៊ាន-ចិន និង​យន្តការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​អេឡិកត្រូនិកទ្វេភាគី ។

ប្រភព បានបន្ថែមថា ភាគីទាំងពីរ នឹងផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ​កសិកម្ម​គ្រប់ផ្នែក ដោយភាគីចិន បានបញ្ជាក់ជាថ្មី អំពីជំហររបស់ខ្លួន ​ក្នុងការពង្រីកទីផ្សារចិន សម្រាប់​ផលិតផល និងទំនិញកសិកម្មពីកម្ពុជា ​និងផ្ដល់ការគាំទ្រផ្នែកចំណេះដឹង ​ហិរញ្ញវត្ថុ ​និងបច្ចេកទេស សម្រាប់​ការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា ។

គួរបញ្ជាក់ថា ផលិតផលកសិកម្មមួយចំនួន ​កម្ពុជាបាននាំទៅកាន់ទីផ្សារចិន ​ក្នុងនោះមានអង្ករ ស្វាយកែវរមៀត និងចេកអំបូងជាដើម​ ខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចាប់​ផ្ដើមអនុវត្តនោះ ចិនក៏បានសន្យាទទួលនូវកសិផល​ពី​កម្ពុជា​មួយ​ចំនួនទៀត មាន​ផ្លែមៀនប៉ៃលិន ​និងត្រីប្រា ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm