មេដឹកនាំកម្ពុជា និងកូរ៉េខាងត្បូង ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ជាពិសេសការមិនយកពន្ធជាន់គ្នា

2022/11/11 11:51:38 pm        758

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បាននិងកំពុងដឹកនាំដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចតេជោ បានទទួលជួបលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក យុល(Yoon Suk yeol )នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធទៅលើកិច្ចការតំបន់ អន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ថ្នាក់ដឹក នាំទាំងពីរ​បានពិភាក្សាគ្នាលើបញ្ហាតំបន់ផង​ និងបញ្ហាទ្វេភាគីផង។

ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសម្ដែងនូវការគាំទ្រចំពោះមជ្ឈភាពអាស៊ាន និង​បាន​សម្ដែងនូវការពេញចិត្តជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ​ជាពិសេសលើវិស័យពាណិជ្ជកម្ម ​ការវិនិយោគ ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និងរដ្ឋាភិបាល​ វិស័យឯកជន ទំនាក់ទំនង​រវាងប្រជាជន និងប្រជាជន​ដែលក្នុងរយៈពេល​ត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ​ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​បានកើនឡើង​ជាង២០ ដង។ក្នុងន័យនេះ ​ឯកឧត្តម Yoon Suk yeol ​បានជម្រាបជូនសម្ដេចតេជោថា​ កូរ៉េ ចាត់ទុកការអភិវឌ្ឍ​របស់​កម្ពុជា​ដោយចីរភាព។

ក្នុងន័យនេះ​ជំនួយ​ក្រៅប្រទេសរបស់កូរ៉េមកកាន់កម្ពុជា​មាន​ការកើនឡើង​ទ្វេដង​សម្រាប់​ជួយ​ដល់កម្ពុជា​ដល់ការអភិវឌ្ឍ​ហើយកូរ៉េនឹងជំរុញឲ្យអ្នកវិនិយោគទុន​កូរ៉េមក​កម្ពុជា​កាន់តែច្រើនឡើង​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​និងទំនាក់ទំនង​រវាងប្រទេសទាំងពីរបន្ថែម​ទៀត ជាពិសេសដើម្បីក្តាប់យកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ​គឺ​ការមិនយកពន្ធជាន់គ្នារវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm