ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើន៦.២% នៅឆ្នាំ២០២៣ និងសន្យាបន្តជួយអភិវឌ្ឍន៍កម្ពុជា

2022/11/12 05:21:34 pm        338

ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦.២ភាគរយ ហើយឯកឧត្តម Masatsugu Asakawa ប្រធានធនាគារ ADB បានសន្យាបន្តជួយដោះស្រាយបញ្ហា និងចូលរួមចំណែលអភិវឌ្ឍកម្ពុជាឲ្យកាន់តែមាន​ភាពរីក​ចម្រើន​បន្ថែមទៀតផងដែរ ។

នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​អាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ​ប្រធានធនាការ ADB បាន​សម្ដែង​ការអបអរសាទរ ចំពោះកម្ពុជាសម្រាប់ដំណើរការយ៉ាងរលូន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​និងបានវាយតម្លៃខ្ពស់ ​ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាង​កម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ។

ឯកឧត្តម បានបន្តថា ADB បានរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥.៣ភាគរយ ​នៅឆ្នាំ២០២២ ប៉ុន្តែបានបន្ទាប់ការព្យាករណ៍នៅឆ្នាំ២០២៣ ​ពីក្នុងកម្រិត ៦.៥ភាគរយ មកនៅត្រឹម ៦.២ភាគរយ ដោយសារតែការចុះខ្សោយជាងមុន ​នៃកំណើន​សេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤-២០២៨ ។

ប្រធាន ADB បានបញ្ជាក់ថា ADB ប្ដេជ្ញាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួន ​ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែល​កម្ពុជា​កំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងបានសាទរកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋ​មន្ត្រី ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ​ប្រកបដោយជោគ ជ័យ ដោយ​សម្រេចបានឋានៈជាប្រទេសមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយ ក្នុងចំណោមបណ្ដា​ប្រទេស​ជាច្រើន​ ដែលបានចាក់វ៉ាក់សាំងការពាររួចហើយ ​បានបើកដំណើរការប្រទេសឡើងវិញទាំងស្រុង និង​បានសម្រេចនូវការស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិសុខភាពសាកល ដែលមិនធ្លាប់មានពីមុនមក ។

ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ​របស់កម្ពុជា ​ចំពោះការផ្ដល់ជំនួយ និងការផ្ដល់ហិរញ្ញប្បទាន ​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់​កម្ពុជា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​ជំនួយរបស់ ADB ដែលផ្ដល់ដល់រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការឆ្លើយតបជាបន្ទាន់ ចំពោះជំងឺកូវីដ-១៩​ និងក្នុងការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ។

គួរបញ្ជាក់ថា ​ក្នុងជំនួបនោះ ​សម្ដេចតេជោ ហ៊ុន សែន ​និងប្រធាន ADB បានពិភាក្សាអំពី​សហប្រតិបត្តិការ​លើវិស័យបម្រែបម្រួលអាកាសធាតុ ​ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវ​ការត្រៀមខ្លួន​ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​រៀបចំផែនការកម្មវិធីអាទិភាពនានា ស្ដីពីការប្រែប្រួលអាកាសធាតុ ​និងការអភិវឌ្ឍថាមពលបៃតង ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm