សម្តេចតេជោ៖ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌានឹងក្លាយ​ទៅជាបង្គោលចរដ៏សំខាន់​ក្នុងការទាក់ទង​ផ្នែក​សេដ្ឋកិច្ច និងនយោបាយ

2022/11/12 06:40:53 pm        204

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បាន​ថ្លែង​អះអាងថា កិច្ចប្រជុំកំពូលអាស៊ាន និងឥណ្ឌាលើកទី១៩ នឹង​ក្លាយ​ទៅ​ជា​បង្គោលចរ​ដ៏​សំខាន់​មួយ នៃទំនាក់ទំនង ផ្នែកសេដ្ឋកិច្ច,នយោបាយ, និងសង្គមវប្បធម៌ របស់អាស៊ាន និងឥណ្ឌា បើ​ទោះ​​បី​ជាអស់រយៈពេល៣០ឆ្នាំ នៃទំនាក់ទំងរវាងអាស៊ាន និង​ឥណ្ឌា​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏ដោយ​តែភាពរីកចំរើនរវាងភាគីទាំងពីរ នៅតែបន្តមានដដែល។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំអាស៊ាន-ឥណ្ឌា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចប្រជុំនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាន និង​ឥណ្ឌា​កាន់​តែ​ល្អ​ប្រ​សើ​បន្ថែមទៀត ជាពិសេសផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម។

សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ានបានបញ្ជាក់ថា«ជាការពិតក្នុងបីទសវត្សន៍ កន្លងមក ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌាមានការរីកចំរើន​ឥតឈប់​ឈរ ដែល បានក្លាយទៅជាពូលសង្គម-សេដ្ឋកិច្ចសំខាន់ពីរ​នៅ​លើ​ពិភពលោក។

ជាមួយនិងលទ្ធផលនៃការអភិវឌ្ឍនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ក៏កាន់តែរីកចំរើន និង​មាន​មូលដ្ឋាន​កាន់​តែទូលំទូលាយជាលំដាប់ ដោយសារការប្តេជ្ញាចិត្តដ៏មុះមុតក្នុងការពង្រឹងភាពជាដៃគូ ដើម្បីឲ្យអាស៊ាន-ឥណ្ឌា មានទំនាក់ទំនងកាន់ តែស្អិតរមួត និងមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការធានា និងនាំមកនូវសន្តិភាព និងវិបុលភាពរួមជូនប្រជា ជនរបស់យើងទាំងបច្ចុប្បន្ន និងទៅអនាគត»។

 ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ក៏បានសម្តែងការពេញចិត្តចំពោះ វឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៃការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តន៍ភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព,វឌ្ឍនភាព និងវិបុលភាពរួម២០២១-២០២៥។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើក ឡើងផងដែរថាកម្ពុជាក៏សូមស្វាគមន៍ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីអាស៊ាន-ឥណ្ឌា តាមរយៈគំនិត ផ្តួចផ្តើមជាច្រើនរបស់ឥណ្ឌា ផ្នែកលើគោលការឆ្ពោះទៅទិសខាងកើតផងដែរ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm