សម្ដេចតេជោ រំពឹងថា កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អូស្ត្រាលី នឹងកាន់តែផ្ដល់ផល ប្រយោជន៍ដល់ពលរដ្ឋ

2022/11/12 09:08:57 pm        291

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​និងជាប្រធានអាស៊ាន​ឆ្នាំ ២០២២ បាន​បង្ហាញនូវ​សុទិដ្ឋិនិយម ចំពោះការ​បន្តនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង​ជ្រោយ​រវាង​អាស៊ាន-អូស្ត្រាលី នឹងកាន់តែផ្ដល់​ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

ក្នុងឱកាសបើកកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី លើកទី២ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អូស្ត្រាលី ​តែងតែ​បង្ហាញ​នូវ​ការគាំទ្រ​ឥត​ងាករេ​មកលើ​មជ្ឈភាព​អាស៊ាន តាមរយៈ ការចូលរួមយ៉ាងសកម្ម ក្នុងយន្តការនានា ដែលដឹកនាំដោយអាស៊ាន ។

ប្រធានអាស៊ានឆ្នាំ២០២២ បានបន្តថា ក្នុងក្របខណ្ឌ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​អាស៊ាន-អូស្ត្រាលី ​សម្ដេច បានកោតសរសើរនូវល្បឿន និងទំហំនៃសមិទ្ធផល ដែលភាគីទាំង​សម្រេច​បានរួមគ្នា ក្នុង រយៈពេលដ៏ខ្លីតាមរយៈគំនិត​ផ្ដួចផ្ដើម​យ៉ាងច្រើន ​ជាពិសេសគំនិត​ផ្ដួចផ្ដើម​ស្តីពីអូស្ត្រាលី​ ដើម្បីអនាគត អាស៊ាន ដែលនឹងផ្ដល់ការគាំទ្រអន្តរវិស័យ សល់ការអនុវត្ត​ទស្សន​វិស័យ​អាស៊ានស្ដីពី ​ឥណ្ឌូប៉ាស៊ីហ្វិច ​ដែលជាតម្រូវការជាក់ស្ដែង ​របស់បណ្ដាប្រទេសអាស៊ាន ។

គួរបញ្ជាក់ថា ​នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ​អាស៊ានមានកិច្ចប្រជុំសំខាន់ៗទាំង៦នោះរួមមាន កិច្ចប្រជុំកំពូលអាស៊ានបូកបី​ (ចិន ជប៉ុន កូរ៉េ) លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ​លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ​លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលខួប​អនុស្សាវរីយ៍​អាស៊ាន និង​កាណាដា ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm