ភរិយាថ្នាក់ដឹកនាំអាស៊ានបំពេញទស្សនកិច្ចនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

2022/11/13 05:25:40 pm        774

ភ្នំពេញ៖ ភរិយាថ្នាក់នាំអាស៊ាន ចំនួន ៣ប្រទេស នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកានេះ បានមកបំពេញ​ទស្សនកិច្ច នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជាសាលាពិសេសមួយក្នុងចំណោមសាលារៀន​ពិសេស​ផ្សេងទៀតរបស់ក្រសួងអប់រំ ​យុវជន និងកីឡា។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពូលអាស៊ាន មុននឹងចាកចេញពីកម្ពុជា​ ភរិយាថ្នាក់ដឹកនាំអាស៊ានចំនួន ៣ប្រទេស ​បានមកបំពេញទស្សនកិច្ចនៅសាលារៀនអប់រំពិសេសភ្នំពេញថ្មី។

ភរិយាថ្នាក់ដឹកនាំអាស៊ាន ​ដែលមានវត្តមាននៅព្រឹកនេះរួមមាន ​ភរិយាថ្នាក់នាំប្រទេសឥណ្ឌា ភរិយាថ្នាក់ដឹកនាំប្រទេសជប៉ុន ​ភរិយាថ្នាក់ដឹកប្រទេស ថៃ អមដំណើរដំណើរដោយ លោកជំទាវ ខេង សំវ៉ាដា ភរិយា ឯកឧត្តម ប្រាក់ សុខុន ​ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងទាំងស្រុង​ របស់ក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ការអប់រំនៅ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ​ រាជរដ្ឋាភិបាលកម្ពុជា ទទួលរ៉ាប់រងរាល់ចំណាយក្នុងដំណើរការរបស់សាលារៀនទាំងស្រុង​ ក្នុងនោះរាប់បញ្ចូល ការផ្ដល់​អាហារដល់សិស្ស ៣ពេលក្នុងមួយថ្ងៃ សេវាកម្មដឹកជញ្ជូនសិស្ស ការថែទាំសុខភាព ​អនាម័យ ការផ្គត់ផ្គង់ទឹក ​ អគ្គិសនី ​សម្ភារសិក្សា រួមទាំងការចំណាយជាច្រើនផ្សេងទៀត។

វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ​បច្ចុប្បន្នផ្ដល់ការសិក្សាពិសេសជូនសិស្ស ដែលមានបញ្ហាមួយ​ចំនួន​ដូចជាពិការភាពភ្នែក គថ្លង់ ជាដើម។ ​ការបង្រៀននៅទីតាំងសាលានេះ គឺចាប់ផ្ដើមពីកម្រិត​មតេយ្យ​សិក្សារហូតដល់ថ្នាក់វិទ្យាល័យ។​ ចំពោះកម្មវិធីសិក្សាគឺស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រៅពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ក្រសួងអប់រំ ​យុវជន និងកីឡា ក៏មានសាលាអប់រំពិសេស​ផ្សេងទៀត នៅទីតាំងផ្សេងៗគ្នា។ ​សាលាអប់រំពិសេសទាំងនោះ ​មានទីតាំងនៅក្រុងតាខ្មៅ ច្បារអំពៅ កំពង់ចាម សៀមរាប​ និងខេត្តបាត់ដំបង៕ អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        39
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        125
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm