លោក ចូ បៃឌិន កោតសរសើរចំពោះជំហរកម្ពុជាទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើង

2022/11/13 08:01:17 pm        352

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន បានថ្លែងចំពោះមុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានកោតសរសើរអំពីជំហររបស់​កម្ពុជា​ទាក់ទងលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ​ការបាញ់ស៊ីលរបស់ប្រទេសកូរ៉េខាងជើង និងខិតខំស្វែងរក​ដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី​លទ្ធផលនៃកិច្ចជំនួបទ្វេភាគីរវាងសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​និងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ ​បានឲ្យដឹងថា លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន «បានកោតសរសើរកម្ពុជាចំពោះតួនា​ទីប្រកប​ដោយការ​ស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយ​តម្លៃខ្ពស់ចំពោះជំហរកម្ពុជាលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលបាលីស្ទិកថ្មីៗ​នេះរបស់​កូរ៉េខាងជើង»។

តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ក្នុងកិច្ចជំនួបនោះលោកប្រធានាធិបតីអាម៉េរិក បាន​អបអរសាទរកម្ពុជាចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន​នៅឆ្នាំនេះ ​និងចំពោះការគាំទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋ​អាម៉េរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលនៃការធ្វើជាប្រធាន​អាស៊ាន​របស់ខ្លួននោះ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការ​ប្រគល់ត្រឡប់ មកកម្ពុជាវិញនូវវត្ថុបុរាណកម្ពុជាដែលត្រូវបានលួច។ ​ពាក់ព័ន្ធនឹងការដោះមីន, សម្តេចតេជោ​ បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀតពីសហរដ្ឋអាម៉េរិក ដើម្បីជួយកម្ពុជា​សម្រេចបាន «កម្ពុជា គ្មានមីនត្រឹមឆ្នាំ២០២៥»។

ដោយឡែកពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរអាម៉េរិក សម្តេចតេជោ បានលើកឡើង​ពី​គោលជំហររបស់កម្ពុជាក្នុងការទទួលយកពលរដ្ឋខ្មែរ​ដែលត្រូវបានបណ្ដេញ​ចេញ​ពី​សហរដ្ឋ​អាម៉េរិក ដោយគិតគូរពីកត្តាមនុស្សធម៌​ និងមេត្តាធម៌ និងបានបញ្ជាក់ពីការ​បន្តកិច្ច​សហប្រតិបត្តិការ​របស់កម្ពុជា ​ជាមួយសហរដ្ឋអាម៉េរិក យោងតាមអនុស្សារណៈនៃការ​យោគយល់គ្នាឆ្នាំ២០០២ ដែល​មានស្រាប់ តាមរយៈការសម្ភាសន៍ពលរដ្ឋកម្ពុជាដោយផ្ទាល់ ​និងតាមប្រព័ន្ធវីដេអូ ដូចដែល​ធ្លាប់​បានធ្វើនាពេលកន្លងមកនោះ។

សម្តេចតេជោ នាយករដ្ឋមន្តី ក៏បាន​គូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់កម្ពុជា​ប្រឆាំងនឹងការ​គំរាមកំហែង ​ដោយប្រើអាវុធនុយក្លេអ៊ែរ។

សម្តេចតេជោ​ ក៏បានជម្រាបជូន ​លោកប្រធានាធិបតីចូ បៃឌិន អំពីកិច្ចសហការរវាងកម្ពុជា​ និងជប៉ុន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ (CMAC) ​និងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុងការ​បញ្ចូនក្រុមអ្នកដោះមីនកម្ពុជា​ទៅជួយបណ្តុះ​បណ្តាលក្រុមដោះ​មីន​អ៊ុយក្រែន នៅប្រទេសប៉ូឡូញ និងអំពីសំណើរបស់អ៊ុយក្រែន ដល់ជប៉ុន​ ក្នុងការផ្តល់​ឧបករណ៍ដោះមីនផងដែរ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        101
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm