ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម

2022/11/13 09:34:23 pm        550

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួប​សម្តែង​ការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ផ្វាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ​ខណៈពេលដែល ឯកឧត្តមនាយករដ្ឋមន្រ្តីកំពុងស្នាក់​នៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តម ផ្វាម មិញជិញ បានអបអរសាទរចំពោះជោគជ័យរបស់ប្រទេសកម្ពុជា​ក្នុងការ​គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ​ដែលបានបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមរយៈការជួបប្រជុំដោយ​ផ្ទាល់។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះលទ្ធផលវិជ្ជមានជាច្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគីកម្ពុជា-វៀតណាម ​ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក បន្ទាប់ពីដំណើរ​ទស្សនកិច្ច​ផ្លូវការរបស់ ​ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ​នៃកងយោធពលខេមរភូមិន្ទ ទៅកាន់​ប្រទេសវៀតណាមកាលពីខែសីហា​ ឆ្នាំ២០២២ កន្លងទៅ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ភាគី​មិត្តវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង​កិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៣ និងពិធីបិទការប្រកួតបាញ់​កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី៣០ នៅរដ្ឋធានីហាណូយ ដែលទើបបញ្ចប់ទៅដោយ​ជោគជ័យថ្មីៗនេះ។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ ក៏បានអបអរសាទរចំពោះជោគជ័យរបស់ប្រទេសវៀតណាម​ក្នុង​ការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ​ប្រកបដោយភាពជោគជ័យ ដែលបានបង្ក​លក្ខណៈក្នុង​ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ​និងព្រឹត្តិការណ៍កងទ័ពជើងគោកអាស៊ាន​ទាំងអស់ខាងលើនេះ។ ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ក៏បានធ្វើការអបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃដំណើរ​ទស្សនកិច្ច​ជាផ្លូវការលើកទី១ របស់ ​ឯកឧត្តម នាយករដ្ឋមន្ត្រី ​នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស​ការចុះអនុស្សារណៈនៃការយោគយល់ចំនួន ១១ ដែលជាកត្តាជំរុញឱ្យទំនាក់ទំនង​ទ្វេភា​គី​រវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះកិច្ច​សហប្រតិបត្តិការល្អ និងការគាំទ្ររបស់រដ្ឋាភិបាលបក្ស និងប្រជាជនវៀតណាម ដល់ដំណើរ​ការកសាង និងអភិវឌ្ឍន៍​លើគ្រប់វិស័យរបស់កម្ពុជា ​ក្នុងរយៈកាលកន្លងមក។

នៅក្នុងកិច្ចជំនួបនេះភាគីទាំងពីរ ក៏បានឯកភាពផងដែរអំពីចំណងមិត្តភាពជា​លក្ខណៈប្រវត្តិសាស្ត្រ​រវាងប្រទេសទាំងពីរ ​ហើយដែលត្រូវពង្រឹង ​និងពង្រីកឱ្យបានរឹងមាំថែមទៀតលើគ្រប់វិស័យ ជា​ពិសេសរវាងប្រជាជន និងប្រជាជន​ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ, ពាណិជ្ជកម្មជាដើម៕





អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        68
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm