រយៈពេលមួយឆ្នាំជាប្រធានអាស៊ាន ជារយៈពេលពោរពេញដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្ររបស់កម្ពុជា

2022/11/13 09:58:27 pm        746

ភ្នំពេញ៖ រយៈពេលមួយឆ្នាំដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន ជារយៈពេលពេញមួយឆ្នាំដែលពោរពេញដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្ដុង្គឧត្ដម បានទទួលតំណែងជាប្រធានប្ដូរវេនរបស់អាស៊ាន។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជាប្រធានអាស៊ាន ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ក្នុងឋានៈជាប្រធានអាស៊ានរបស់កម្ពុជា យើងពិតជាអនុវត្តបាន​តាមមូលបទ «អាស៊ាន​រួម​គ្នា​ធ្វើ៖​ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់​គ្នា»។ អាស៊ាន​បាន​បញ្ចូល​អ៊ុយក្រែន និងប្រទេស ៦ ទៀតរួមមាន ដាណឺម៉ាក, ក្រិក, ហូឡង់, អូម៉ាន, កាតា និងអេមីរ៉ាតអារ៉ាប់រួម ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ដែលធ្វើឱ្យប្រទេស​ជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥០ ប្រទេស។

អំឡុងកិច្ចប្រជុំកំពូលនេះ ​អាស៊ានបានចេញនូវសេចក្ដីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី២០ នៃ សេចក្ដីថ្លែងការណ៍ ​ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង(DOC) ដើម្បី​ប្រារព្ធ​ពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍​ស្ដីពីការ​ប្រតិបត្តិនេះ នាឆ្នាំ ២០០២។

អំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជានាពេលនេះ កិច្ចប្រជុំ​សម្រេច​បាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ​និងប្រកបដោយផ្លែផ្កា។

កិច្ចប្រជុំក៏បានអនុម័ត និងកត់សម្គាល់នូវឯកសារ ​សមិទ្ធផល ​និងសេចក្ដីប្រកាសចំនួន ៧០ ដែល​គ្របដណ្ដប់​លើសសរស្ដម្ភទាំង ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ច​សហប្រតិបត្តិការមួយចំនួន ​ជាមួយនឹងដៃគូសន្ទនារបស់អាស៊ាន។

អាស៊ានក៏បានអនុម័តសេចក្ដីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពី«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», សេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីខួបលើកទី ៥៥ របស់អាស៊ាន និងសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន​ស្ដីពី​របៀប​វារៈនៃការតភ្ជាប់អាស៊ាន​ ក្រោយឆ្នាំ២០២៥ ផងដែរ។

ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅថ្ងៃទី១៣ ​ខែវិច្ឆិកានេះដែរ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា​ ឆ្នាំនេះយើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុងតំបន់យើង ​ដែលនាំឱ្យយើងមានលទ្ធភាព ​ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនា​ សម្រាប់គ្រួសារអាស៊ានរបស់យើង។

មជ្ឈភាពអាស៊ាន ​គឺជាកម្លាំងចលករចម្បងសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ដៃគូខាងក្រៅ ​តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន៕ ដោយ៖ គង់ ឌិន



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        102
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm