UN អញ្ជើញគោរពវិញ្ញាក្ខន្ធជនរងគ្រោះ និងគោរពអ្នកដែលនៅរស់រានមានជីវិតពីបទឧក្រិដ្ឋកម្ម ដ៏ឃោរឃៅ នៅអំឡុងសម័យខ្មែរក្រហម

2022/11/13 10:57:10 pm        720

ភ្នំពេញ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាតិ រួមនឹងគណៈប្រតិភូ ព្រឹកថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានធ្វើទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍​ទួលស្លែង ​និងគោរពវិញ្ញាក្ខន្ធជនរងគ្រោះ និង​គោរពអ្នកដែលនៅរស់រានមាន​ជីវិតពី​បទ​ឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ ​ដែលប្រព្រឹតិ្តនៅទូទាំងប្រទេសកម្ពុជា នៅអំឡុងសម័យខ្មែរក្រហម។

លោក António Guterres បានលើកឡើងថា ទុក្ខវេទនាដែលបានកើតឡើងនៅចន្លោះជញ្ជាំងទាំងនេះ គឺជារឿងសោកសង្រែក​ ដ៏សែនរន្ធត់​ និងគួរឲ្យភ្ញាក់ផ្អើលរឿងរ៉ាវ​នៃការរស់រានមានជីវិត ​និងភាពធន់ គឺជារឿងរ៉ាវដ៏សែនរំជួលចិត្ត ​និងផ្តល់ជាកម្លាំងចិត្តផងដែរ។

លោកក៏សូមថ្លែងអំណរគុណដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង សម្រាប់​ការងារ​ដ៏អស្ចារ្យរបស់ខ្លួន​ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឧក្រិដ្ឋកម្មដ៏សាហាវទាំងនេះ ​ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង​ ដើម្បីធានាថាអំពើទាំងនេះ ​មិនត្រូវកើតឡើងម្តងទៀតឡើយ។

អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា ​បាន​ទាមទារឲ្យមេដឹកនាំខ្មែរក្រហមជាច្រើននាក់​ទទួល​ខុសត្រូវ ចំពោះអំពើព្រៃផ្សៃទាំងនេះ​ និងបានផ្តល់ជាសំឡេង​ដល់ជនរងគ្រោះ និងអ្នកដែលនៅ​រស់​ពីរបបនេះ។ សំឡេង​របស់ពួកគេមានសារសំខាន់ជាងពេលណាៗទាំងអស់ នៅពេលដែលការ​និយាយ​នាំឲ្យមានការស្អប់គ្នា ​ការរំលោភបំពាន ​ការរើសអើង និងការយាយីកំពុងកើតឡើង​នៅ​គ្រប់តំបន់នៃពិភពលោក។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងក្រើនរំលឹកដ៏ចាំបាច់សម្រាប់​យើងទាំង​អស់គ្នា ឥដ្ឋ និងការ៉ូ ​ដែលប្រឡាក់ដោយឈាមនៅទីនេះ​ គឺជាការព្រមានដល់យើងទាំងអស់គ្នា នេះគឺជា​អ្វីដែលកើតឡើង នៅពេលដែលការស្អប់គ្នា​ កើនឡើងយ៉ាងខ្លាំង។ ហើយនេះ​គឺជាអ្វីដែល​បាន​កើតឡើងនៅពេលដែលមនុស្សត្រូវបានគេធ្វើទុក្ខបុកម្នេញ​ ហើយសន្ធិមនុស្ស ត្រូវបាន​បដិសេធ។

លោក បានបន្ថែមទៀតថា ការរក្សាទុក ការចងចាំអ្នកដែលបានរងទុក្ខ ​និងស្លាប់នៅទួលស្លែង ជួយ​ធានាថាអំពើឃោរឃៅបែបនេះ ​និងមិនកើតឡើងម្តងទៀតនោះឡើយ។ លោក នឹងយករឿងរ៉ាវ ដែលបាន​ស្តាប់លឺពីអ្នក​ រួចរស់នៅក្នុងរបបខ្មែរក្រហមនេះ​ ទៅប្រាប់ចៅស្រីរបស់លោក ដើម្បី​ឲ្យចៅស្រីរបស់លោក ​អាចយករឿងរ៉ាវទាំងនេះ​ ទៅប្រាប់ដល់ចៅៗរបស់ពួកគេផ្សេងទៀត ហើយ​ការចងចាំនៅទីនេះ ​គឺជាអ្វីដែលយើងមិនត្រូវបំភ្លេចជាដាច់ខាត។

លោក António Guterres ​បានបញ្ជាក់ថា​ តាមរយៈការរៀនទទួលស្គាល់ ​ពីសញ្ញាព្រមានដំបូងៗ នៃ​អំពើប្រល័យពូជសាសន៍ ​និងឧក្រិដ្ឋកម្មឃោរឃៅដ៏ទៃទៀត ​និងទទួលស្គាល់ពីតម្លៃបរិយាបន្ន និង​សេចកី្តថ្លៃថ្នូរ ​យើងអាចកសាងមូលដ្ឋានគ្រឹះ ​សម្រាប់អនាគតដែលភាពរន្ធត់បែបនេះ នឹង​មិនអាចកើតឡើងម្តងទៀត៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm