បាត់ខ្លួនម្នាក់ និងជួយសង្គ្រោះពីរនាក់បាន ក្នុងហេតុការណ៍លិចទូកនៅគល់ស្ពានស្ទឹងសែន

2022/11/13 11:20:49 pm        55

កំពង់ធំ៖ បុរសម្នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូក ទូកស្មាច់(បាឡាជ័រ) នៅជិតគល់ស្ពានស្ទឹងសែន ខណៈដែលបុរសពីរនាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល ដោយប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមការបញ្ជាក់របស់លោក គឹម សុខមករា អធិការនគបាលក្រុងស្ទឹងសែន បញ្ជាក់ថា មុនកើតគេ​ឃើញ​បុរសបីនាក់កំពុងស្ទួចរួមគ្នានៅលើទូកស្មាច់មួយ នៅខាងកើតស្ពានស្ទឹងសែន ចំងាយ​ប្រហែល៥០ ម៉ែត្រ ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ របាយការណ៍ដដែល បញ្ជាក់ថា បុរសទាំងបីរូបនេះ ស្ទួចត្រី បណ្តើរ និងផឹកស៊ីបណ្តើរ នៅម៉ោង ១ និង៣០នាទី ស្រាប់តែទូកលិចតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋ ដែលបង់សំណាក់នៅក្បែរនោះ ក៏ប្រញាប់ទៅសង្គ្រោះបានចំនួន២នាក់ ហើយម្នាក់ទៀតលិចបាត់ខ្លួន។

បុរសទាំងបីនាក់ មានឈ្មោះ៖ ១.ឈ្មោះ ថោង ខេមរេត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនគរបាលខេត្តកំពង់ធំ មានទីលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន (ជួយសង្គ្រោះបាន), ទី២. ឈ្មោះ ជាតិ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ក្រុមហ៊ុនត្រាក់ទ័រចនឌៀអ្នកតាក្រហមក) មានទីលំនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ជួយសង្រ្គោះបាន), និងទី៣ ឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុតម៉ូតូ មានទីលំនៅភូមិ ស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (សមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងរាវរក)។ ចំពោះទូកស្មាច់លិចចូលក្នុងទឹកបាត់ ក៏កំពុងស្វែង​រកផងដែរ៕ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm