ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគីជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាតិ។
ក្នុងពេលស្នាក់នៅកម្ពុជា លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាតិ ចូលរួមប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា, ទស្សនកិច្ច និងគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម នៅរមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង៕